Juicy Mercy ភេសជ្ជៈ​ផ្លែ​ឈើ​ស្រស់ អ្នក​ស្រលាញ់​សុខ​ភាព​អាច​សាក​ល្បង

Juicy Mercy ភេសជ្ជៈ​ផ្លែ​ឈើ​ស្រស់ អ្នក​ស្រលាញ់​សុខ​ភាព​អាច​សាក​ល្បង

សម្រាប់​អ្នក​ស្រលាញ់​សុខ​ភាព ប្រាកដ​ជា​ចង់​ស្វែង​រក​ការ​ទទួល​ទាន​អាហារ​ឬ​ភេសជ្ជៈ​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែឈើ និង​បន្លែ​ស្រស់​ៗ។ តែ​ពេល​នេះ​លែង​ជា​ការ​លំបាក​ទៀត​ហើយ ហាង​លក់​ទឹក​ផ្លែ​ឈើ​ស្រស់​ដ៏​ល្បី​ឈ្មោះ​ពី​ប្រទេស​កូរ៉េ​ Juicy Mercy ផលិត​ភេសជ្ជៈ​ជំនួយ​សុខភាព​ដែល​កៀប​ចេញ​ពី​បន្លែ​ផ្លែឈើ​ស្រស់​ៗ​ថ្មី ភ្លាម​ៗ ដោយ​គ្មាន​បន្ថែម​ស្ករ ឬ​លាយ​ទឹក​កក និង​សារធាតុ​ផ្សំ​ផ្សេង​ៗ​នោះ​ទេ។

 

 

 

 

កញ្ញា គួន ចរិយា ម្ចាស់​ហាង​ខាង​លើ​និយាយ​ថា Juicy Mercy ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ស្រលាញ់​សុខភាព ស្រលាញ់​រាង ដោយសារ​គ្រប់​ភេសជ្ជៈ​និង​អាហារ​នៅ​ទី​នេះ គឺ​ជ្រើស​យក​តែ​ផ្លែឈើ​និង​​បន្លែ​ស្រស់​ៗ ​ដែល​អាច​ជំនួយ​ស្បែក ភ្នែក និង​ប៉ូវ​កម្លាំង​បាន​ល្អព្រម​ទាំង​មិន​បន្ថែម​សារធាតុ​គីមី។

 
បន្ថែម​ពី​ការ​ទទួល​ទាន​ភេសជ្ជៈ​លាយ​ជាមួយ​ភ្លេង​កំដរ​យ៉ាង​ត្រជាក់​ចិត្ត ​អតិថិជន​ដែល​និយម​ចូល​ចិត្ត​ថត​រូប ក៏​អាច​កម្សាន្ត​លេង​​នៅ​ក្នុង​ស្ទូឌីយោ​​​ នៅ​ជាន់​ទី​១ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។​

 

 

Juicy Mercy ភេសជ្ជៈ​ផ្លែ​ឈើ​ស្រស់ អ្នក​ស្រលាញ់​សុខ​ភាព​អាច​សាក​ល្បង

កញ្ញា គួន ចរិយា ម្ចាស់​ហាងJuicy Mercy

ក្រៅ​ពី​នេះ ​អតិថិជន​អាច​ទទួល​នូវPromotion ពិសេស ដោយ​ជាវ​ចាប់​ពី​១០​ដុល្លារ​ឡើង​ទៅ នឹង​ទទួល​ការ​បញ្ចុះ​តម្លៃ១០% ​ពី​ហាង Juicy Mercyទៀត​ផង។

 
ចំពោះ​អ្នក​ចង់​ទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ប៉ូវ​សុខ​ភាព​​អាច​មក​ភ្លក់​រស​ជាតិ​បែប​ថ្មី​ធម្មជាតិ​ពិត​ៗ ដែល​សា​ខា​ទី​១​មាន​អាសយដ្ឋាន ផ្ទះ​លេខ២២ ផ្លូវ ២៨២ សង្កាត់​បឹង​កេង​កង ខណ្ឌ​ចំការមន និង​សាខា​ទី​២ ផ្ទះ​លេខ៩A ផ្លូវ​លេខ ៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក​ ដោយ​ចាប់​បម្រើ​ពី​ម៉ោង ៨​​ព្រឹកដល់ ៩​ យប់ជា​រៀង​រាល់​ថ្ងៃ។ ទូរសព្ទ​លេខ 086 216 777៕

 

 

Juicy Mercy ភេសជ្ជៈ​ផ្លែ​ឈើ​ស្រស់ អ្នក​ស្រលាញ់​សុខ​ភាព​អាច​សាក​ល្បង

 

Juicy Mercy ភេសជ្ជៈ​ផ្លែ​ឈើ​ស្រស់ អ្នក​ស្រលាញ់​សុខ​ភាព​អាច​សាក​ល្បង

 

Juicy Mercy ភេសជ្ជៈ​ផ្លែ​ឈើ​ស្រស់ អ្នក​ស្រលាញ់​សុខ​ភាព​អាច​សាក​ល្បង

 

Juicy Mercy ភេសជ្ជៈ​ផ្លែ​ឈើ​ស្រស់ អ្នក​ស្រលាញ់​សុខ​ភាព​អាច​សាក​ល្បង

 

 

 

សូមអាន៖   វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ចម្អិន​សម្លការី​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​