នី មុន្នីនាថ ទទួល​បាន​តំណែង​តួឯក​ពីរ ក្នុង​ពេល​តែ​មួយ


នី មុន្នីនាថ ទទួល​បាន​តំណែង​តួឯក​ពីរ ក្នុង​ពេល​តែ​មួយ

នី មុន្នីនាថ ​នៅតែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់​ដដែល បើ​ទោះបី​ជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​តារា​ស្រី​ក្មេង​ៗ​ស្រស់​ស្អាត​ទើប​នឹង​រះ​ប្រដេញ​ជើង​គ្នា​ច្រើន​ក៏​ដោយ។ សម្រាប់​កញ្ញា​នៅ​តែ​មាន​ការងារ​មិន​ដាច់​ដដែល ហើយ​ថ្មី​ៗ​នេះ​តារា​ទឹកភ្នែក​រូប​នេះ​ទើប​ទទួល​តំណែង​តួឯក​ពីរ ក្នុង​ពេល​តែ​មួយ​ទៀត​ផង។

 

នី មុន្នីនាថ ទទួល​បាន​តំណែង​តួឯក​ពីរ ក្នុង​ពេល​តែ​មួយ

 

“ទោះ​ជា​ចូល​មក​ដល់​ខែ​នេះ​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​រវល់​ការងារ​សិល្បៈ​ដែរ គ្រាន់តែ​មិន​ដូច​ខែ​ប្រាំង ហើយ​ថ្មី​ៗ​នេះ​ខ្ញុំ​ទើប​ទទួល​ថត​រឿង​ពីរ និង​ធ្វើ​ជា​តួឯក​ទាំងពីរ​រឿង​តែ​ម្ដង។” មុន្នីនាថ ប្រាប់ Sabay។ តារា​ស្រី​សម្បុរសណ្ដែកបាយ​ខាង​លើ​បាន​បន្ត​ទៀត​ថា​រឿង​ទាំងពីរ​នោះ​គឺជា​ប្រភេទ​រឿង​ខ្មោច និង​ទើប​តែ​ចាប់ផ្ដើម​ថត​បាន​បន្តិច​ៗ​ប៉ុណ្ណោះ។

 

 

ងាក​មក​ខាង​រឿង​អប្បិយជំនឿ​វិញ​នាង​បាន​និយាយ​ថា “សម្រាប់​ខ្ញុំ! តាំង​ពី​ថត​រឿង​ខ្មោច​មក មិន​ដែល​មាន​បញ្ហា​អ្វី​ សូម្បី​តែ​ការ​ឃើញ ឬ​ស្អី​មួយ​ក៏​អត់​ដែល​ជួប​ប្រទះ​ទេ តែ​ម៉ាក់​គាត់​ធ្លាប់​ឃើញ ។មូលហេតុ​ដែលមិន​បាន​ឃើញ​ព្រោះ​ខ្ញុំ​គិត​ថា​មុន​ពេល​ថត​រឿង​ទាំង​នោះ​ខ្ញុំ​បាន​ក្រុងពាលី និង​អុជ​ធុប​បែរបន់​តាម​បែប​ប្រពៃណី​ខ្មែរ។ ដូចនេះ​ គឺ​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​របស់​អ្វី​មិនល្អ​នោះ​ទេ”។

 

មុន្នីនាថ បាន​បញ្ជាក់​ថា​ ទោះជា​ក្នុង​ពេល​តែមួយ ហើយ​ថត​ជា​តួឯក​ដូចគ្នា​ក៏​ពិតមែន​ តែ​សម្រាប់​កញ្ញា​គឺ​មិន​មាន​ភាព​លំបាក​អី​នោះ​ទេ ព្រោះ​អាច​បែងចែក​ពេល​ត្រឹម​ត្រូវ ​ដែល​ធ្វើឲ្យ​ក្រុម​ការងារ​​មាន​ភាព​រលូន​ទាំងសងខាង​បាន និង​សុំ​ការ​អធ្យាស្រ័យ​ខ្លះ​ប្រសិនបើ​មាន​ធុរៈ​អ្វី​ចាំបាច់។

 

នី មុន្នីនាថ ទទួល​បាន​តំណែង​តួឯក​ពីរ ក្នុង​ពេល​តែ​មួយ

 

ក្រៅពី​ការងារ​ថត​កុន​កញ្ញា​នៅ​មាន​តួនាទី​ជា​ពិធី​ការិនី​ពីរ​ស្ថានីយ​ទូរទស្សន៍​ពីរ គឺ CTN កាន់​កម្មវិធី​អ្នក​ឯកទេស​នៃ​សម្រស់ និង​នៅ PNN កម្មវិធី​កំពូល​ចុងភៅ។ “ក្រៅ​ពី​សម្ដែង បង្ហាញ​ម៉ូដ នាង​ខ្ញុំ​ក៏​ជា​ពិធី​ការិនី​មួយ​រូប​ដែរ៕”

 

នី មុន្នីនាថ ទទួល​បាន​តំណែង​តួឯក​ពីរ ក្នុង​ពេល​តែ​មួយ

 

 

អត្ថបទ៖ទ្រី រ៉ាវី