មានជំងឺសរសៃ ប្រសាទត្រៀមចេញ ពីមន្ទីរពេទ្យ ទៅដេកស្លាប់ នៅក្នុងវត្តរការកណ្ដាល

ក្រចេះ ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយបុរសវយ័ចំណាស់ម្នាក់ មានជំងឺសរសៃ ប្រសាទរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ទៅដេកស្លាប់កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ នៅវត្តរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

នរគបាលក្រុងក្រចេះបានឲ្យដឹងថា សពបុរសដេកស្លាប់នោះឈ្មោះតុល ធុល ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដូនមាឃុំស្វាយជ្រះ ស្រុកស្នួលខេត្តក្រចេះ។

នរគបាលបានបន្ដតៀទថា មុនពេលកើតហេតុប្រពន្ធរបស់គាត់ (សព) បានយកមក សំរាកព្យាបាល ជំងឺសរសៃប្រសាទនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ហើយមានអាការះមិនស្រួល ក៍រត់ចេញពីមន្ទីរ ពេទ្យដោយខ្លួនឯង និងបានចូលមកក្នុងវត្តរការកណ្ដាល បន្ទាប់មកមានអាការះប្រកាច់ ប្រទាញដៃជើងដេក លើដីហើយត្រូវបានព្រះសង្ឃក្នុងវត្ត គ្រាមកឲ្យសំរាកនៅលើការ៉ូខាងមុខ កុដិលោករហូតដល់ម៉ោង៣រសៀល ដាច់ខ្យល់ស្លាប់តែម្ដង។

បន្ទាប់ពីបានធ្វើការពិនិត្យលើសាកសពរួចមករួមនិងមានពត៍មានពីកន្លែងកើតហេតុ សមត្ថកិច្ចបាន សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺ ប្រចាំកាយហើយបច្ចប្បន្ន សាកសពត្រូវគ្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មានជំងឺសរសៃ ប្រសាទត្រៀមចេញ ពីមន្ទីរពេទ្យ ទៅដេកស្លាប់ នៅក្នុងវត្តរការកណ្ដាល

មានជំងឺសរសៃ ប្រសាទត្រៀមចេញ ពីមន្ទីរពេទ្យ ទៅដេកស្លាប់ នៅក្នុងវត្តរការកណ្ដាល