លោក សម រង្ស៊ី៖ ការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ គឺមានតែម្តងគត់ គឺឆ្នាំ១៩៩៣ សង្ឃឹមឆ្នាំ២០១៨ មានម្តងទៀត

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានលើកឡើងថា តាំងពីឆ្នាំ១៩៩៣ មក មានការ បោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌តែម្តងគត់ គឺឆ្នាំ១៩៩៣ ហើយលោកសង្ឃឹមថា ២៥ឆ្នាំក្រោយការបោះឆ្នោត ឆ្នាំ៩៣ គឺ២០១៨ខាងមុខ នឹងមានការបោះឆ្នោត ត្រឹមត្រូវមួយ ដែលអាចទទួលយកបាន។

លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា «តាំងពីនោះមក មិនដែលមានការបោះឆ្នោតត្រឹមត្រូវ ដូចការបោះឆ្នោត សម័យអង្គការសហប្រជាជាតិម្តងគត់នោះ តែយើងជឿជាក់ ត្រូវតែខិតខំទាំងអស់គ្នា ឲ្យមានការបោះឆ្នោតត្រឹមត្រូវ ម្តងទៀត ២៥ឆ្នាំ ក្រោយការបោះឆ្នោតត្រឹមត្រូវតែម្តងគត់ កាលពីឆ្នាំ១៩៩៣, ២៥ឆ្នាំក្រោយ គឺឆ្នាំ២០១៨ នឹងមាន ការបោះឆ្នោតត្រឹមត្រូវដែលយើងអាចទទួលយកបាន ឆ្លុះបញ្ចាំងពីឆន្ទះរាស្រ្ត»។   

ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បី នាំមកនូវការផ្លាស់ប្តូរ» របស់គណបក្សសង្រ្គោះជាតិ ដែលធ្វើឡើងនៅសណ្ឋាគារ អ៊ីមភើរៀល នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះ។

កម្មវិធីសិក្ខាសាលានេះ បានចាប់ផ្តើមពីម៉ោង ៨៖០០ព្រឹកដល់ម៉ោង ១៦៖៣០នាទី។ ក្រោយពីបញ្ចប់សិក្ខាសាលា នៅម៉ោង១៦៖៣០នាទី នឹងមានសន្និសិទ្ធកាសែតមួយផងដែរ៕