រមណីយដ្ឋាន បឹងសំរឹទ្ធិ ទទួលបាន វិញ្ញាបនបត្រ សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ ពីសម្ដេចតេជោ

កំពង់ធំ៖ រមណីយដ្ឋានបឹងសំរឹទ្ធិ ជារមណីយដ្ឋាន និងកន្លែងដ៏ស្រស់ត្រកាល ជាទីកម្សាន្តសប្បាយរីករាយ ជា លក្ខណៈគ្រួសារ មិត្តភ័ក្ត សហសេវិក រួមការងារ។ ជាមួយនឹងសម្រស់ បែបធម្មជាតិ ដើមឈើជាង២០០ប្រភេទ និងបានរៀបចំប្រព័ន្ធ គ្រប់គ្រងកាកសំណល់ ដើម្បីជួយថែរក្សាបរិស្ថាន បានយ៉ាងល្អ។

អ្វីដែលធ្វើរមណីយដ្ឋានបឹងសំរិទ្ធិ កាន់តែមានភាពវិសេសវិសាលទៀតនោះ រមណីយដ្ឋានបឹងសំរឹទ្ធិ បានទទួលនូវ វិញ្ញាបនបត្រទទួលស្គាល់ជ័យលាភីពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចបានផ្ដល់នូវវិញ្ញាបនបត្រសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ កន្លង ទៅនេះ ។ នេះបើតាមប្រសាសន៍ លោក ទួន គីវ នាយកគ្រប់គ្រងទូទៅ រមណីយដ្ឋានបឹងសំរឹទ្ធិ។

លោកបានបន្តថា «នេះគឺជាមោទនៈភាពដ៏ថ្លៃថ្លាមួយសម្រាប់ រមណីយដ្ឋានបឹងសំរឹទ្ធិ ជារមណីយដ្ឋានកែច្នៃ ដ៏ប្រណិតមួយ ស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានវិញ្ញាបនបត្រទទួលស្គាល់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ជាតំបន់ដែលមានផាសុភាព ជាមួយសម្រសធម្មជាតិដ៏ស្រស់ត្រកាល មានរុក្ខជាតិ ជាច្រើនប្រភេទ និងជារមណីដ្ឋានមួយដែលគិតពីបរិស្ថានជាចម្បង ដើម្បីលើស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។ ជាពិសេស រមណីយដ្ឋានបឹងសំរឹទ្ធិ ស្ថិតនៅលើផ្ទៃដីប្រហែល ៤០ហិចតា លាតសន្ធឹងតាមដងស្ទឹងជីនិតដែលជា ប្រភពទឹកមិនចេះរីងស្ងួត ប្រកបដោយខ្យល់ជំនោរធម្មជាតិគ្រប់រដូវកាល លំអរទៅដោយ សួនច្បារ និងដើមឈើ ចំរុះដ៏ត្រឈឹងត្រឈៃដុះអមប្របនឹងមាត់បឹងដ៏ធំទូលាយ»។

លោកបានបញ្ជាក់ទៀតថា រមណីយដ្ឋានបឹងសំរឹទ្ធិ ក៏បានផ្តល់នូវការងារជូនប្រជាពលរដ្ឋនៅក្នុងតំបន់ នោះជាច្រើន នាក់ ហើយក៏មានការបង្ហាតបង្រៀននូវវិជ្ជាជីវធ្វើម្ហូប ដាំបន្លែបែបធម្មជាតិ និងសេវាកម្មបន្ថែម។

សូមជម្រាប់ថា រមណីយដ្ឋានបឹងសំរឹទ្ធិ មានល្បែងកម្សាន្តជាច្រើនប្រភេទ ដូចជា ប៉េដាឡូក្នុងបឹង ខ្សែកាប ឆ្លងបឹង ជិះកង់ជុំវិញបឹង អាងមុជទឹកធំទូលាយ ទររំអិល (Slide) កោង និងរលក...។ល។ ភោជនីយដ្ឋានធំទូលាយ ដែល មានបំរើម្ហូបអាហារ និងភេសជ្ជៈ ទាំងអាស៊ី និងអឺរ៉ុប ដូចជាអាហារ ពេលព្រឹកថ្ងៃត្រង់ និងពេលល្ងាច មិនតែប៉ុណ្ណោះ រមណីយដ្ឋានបឹងសំរឹទ្ធិក៏មានទទួលរៀបចំពិធី ផ្សេងៗ ដូចជា ដំណើរកំសាន្តជាក្រុម ប្រជុំ ជប់លៀងផ្សេងៗ និងអាពាហ៍ពិពាហ៍ផងដែរ។ សូមទំនាក់ទំនងទូរស័ព្ទលេខ ០៧៨ ៦៦៦ ៣០៨ /០៧៨ ៦៦៦ ៣០៩៕