អាជ្ញាធរខណ្ឌ មានជ័យ ដាក់កម្លាំងឆ្មក់ ឃាត់រថយន្តធុនធំ ទុកមិនឲ្យចូលក្នុង រាជធានីតាមបណ្តោយ ផ្លូវមុនីរ៉េត

ភ្នំពេញ ៖ ជាវិធានការបង្កា ការកកស្ទះចរាចរណ៍ នៅរដូវបុណ្យភ្ជុំ និងអនុវត្តន៍សេចក្តីជូនដំណឹង របស់សាលា រាជធានីភ្នំពេញ និងដោយសង្កេតឃើញថា នៅក្នុងរាជធានីភ្នំពេញ គេនៅតែសង្គេតឃើញ មានរថយន្តធុនធំ និង រថយន្តដឹកទំនិញ លើសចំណុះ មួយចំនួន នៅបន្តបើកចូលក្នុងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ បន្ទាប់ពីសាលា រាជធានីភ្នំពេញ ធ្លាប់បានចេញលិខិតជាសាធារណៈ ហាមមិនឲ្យរថយន្តធុនធំទាំងនោះ ចូលក្នុងរាជធានី គិតចាប់ ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨យប់ កាលពីពេលកន្លងមក។

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥នេះ គណៈកម្មការចម្រុះ និង មន្ត្រីជំនាញខណ្ឌមានជ័យ ជាច្រើននាក់ ដែល ដឹកនាំ កម្លាំងផ្ទាល់ពីសំណាក់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដាក់កម្លាំងតាមបណ្តោយ ផ្លូវលេខមុនីរ៉េត ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ដើម្បីឆ្មក់ស្ទាក់ចាប់ រថយន្តដឹកទំនិញ ដែលដឹកលើសចំណុះ និង ខុសស្តង់ដារបច្ចេកទេស រថយន្តធុនធំ និងកុងតឺន័រផ្សេងទៀត ដែលគ្មានលិខិតពីសាលារាជធានីភ្នំពេញ ត្រឹមត្រូវ ក្នុងការដឹកទំនិញ ក៏ដូចជាចរចារ តាមផ្លូវនានាក្នុងរាជធានី។

ក្នុងប្រតិបត្តិការនេះដែរ គឺធ្វើឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយដល់អ្នកបើករថយន្ត ធុនធំទាំងនោះដែលល្មើស ក្នុងម៉ោងហាម ឃាត់ និងដើម្បីបញ្ចៀស ការកកស្ទះចរាចរណ៍ ក៏ដូចជារក្សាសន្តិសុខ សណ្តាប់ធ្នាប់ផ្សេងៗ ក្នុងរាជធានី ភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទីជិត ឬ ទីឆ្ងាយនាឱកាសកាន់បិណ្ឌ និងបុណ្យ ភ្ជុំបិណ្ឌនេះ  ហើយត្រូវបានធ្វើឡើង ជាប្រចាំ ក្នុងមួយថ្ងៃ គឺធ្វើឡើងគិតត្រឹមម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់។

សូមបញ្ជាក់ផងដែរ កត្តាទាំងនេះ ក៏ជាសញ្ញាវិជ្ជមាន មួយដែរ ក្នុងការដាក់តឿនក៏ដូចជា ពញ្ញាក់ដល់ស្មារតី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ ដែលប្រើប្រាស់រថយន្តធុនធំ ក្នុងការដឹកទំនិញ ដើម្បីបំពេញផលចំណេញ របស់ខ្លួន រួមមកបំផ្លាញទ្រព្យសម្បត្តិ សាធារណៈទៅវិញ ៕