មកមើលលក្ខណៈសម្បត្តិរបស់ Oppo R7 Plus មានសមត្ថភាពអស្ចារ្យប៉ុណ្ណា (Video)

មកមើលលក្ខណៈសម្បត្តិរបស់ Oppo R7 Plus មានសមត្ថភាពអស្ចារ្យប៉ុណ្ណា (Video)

Oppo R7 Plus គឺជាស្មាតហ្វូនម៉ូដែលថ្មី ទើបតែមានវត្តមានក្នុងប្រទេសកម្ពុជាយើង វាមានរាងស្តើង ជ្រុង បានភ្ជាប់មកជាមួយនូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ អេក្រង់ធំដល់ទៅ ៦.០ អ៊ីង រួមជាមួយនឹងរីសូលូសិនធំ ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ។ R7 Plus បាននាំមកនូវកាមេរ៉ាក្រោយទំហំ ១៣មេកាភិចសែល អមជាមួយនឹង LED Flash ២គ្រាប់ជាប់គ្នា អាចអោយយើងថតរូបបានយ៉ាងច្បាស់ល្អ និងមានទំហំធំ ហើយកាមេរ៉ាមុខរបស់វាមានទំហំ ៨មេកាភិកសែល ដែលអាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អ មិនចាញ់កាមេរ៉ាមុខក្រោយប៉ុន្មានទេ ។ R7 Plus មានមេម៉ារីម៉ាស៊ីន ៣២ជីកាបៃ ប្រើប្រាស់ស៊ីភីយូប្រភេទ Quad-core រ៉េមទំហំ ៣ជីកាបៃ ធ្វើអោយការលែង Game ប្រើប្រាស់កម្មវិធីនានា បានស្រួល ព្រមទាំងដោនឡូតកម្មវិធីផ្សេងៗ បានយ៉ាងលឿនផងដែរ ។ លើសពីនេះវាមានថាមពលថ្មដល់ទៅ ៤១០០មីលីអំពែ និងមានពីរព៌ណសំរាប់អោយយើងជ្រើសរើសគឺ ព៌ណមាស និងព៌ណប្រាក់ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ ​Oppo R7 Plus ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA / LTE
-អេក្រង់ : 6.0 inches
-បន្ទះឈីប : Qualcomm MSM8939 Snapdragon 615
-CPU : Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53
-RAM : 3 GB
-Memory ខាងក្នុង : 32 GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
-កាមេរ៉ាក្រោយ : 13 MP (4128 x 3096 pixels) dual-LED Flash
-កាមេរ៉ាមុខ : 8 MP
-ថាមពលថ្ម : Non-removable Li-Po 4100 mAh
-ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
-ពណ៌ : Golden, Silver
---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus មកមើលលក្ខណៈសម្បត្តិរបស់ Oppo R7 Plus មានសមត្ថភាពអស្ចារ្យប៉ុណ្ណា (Video)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com មកមើលលក្ខណៈសម្បត្តិរបស់ Oppo R7 Plus មានសមត្ថភាពអស្ចារ្យប៉ុណ្ណា (Video)

ចុះថ្ងៃទី 02 ខែតុលា ឆ្នាំ 2015 ម៉ោង 11:11 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

មកមើលលក្ខណៈសម្បត្តិរបស់ Oppo R7 Plus មានសមត្ថភាពអស្ចារ្យប៉ុណ្ណា (Video)
មកមើលលក្ខណៈសម្បត្តិរបស់ Oppo R7 Plus មានសមត្ថភាពអស្ចារ្យប៉ុណ្ណា (Video)