អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

​​ការ​ប្រកួត​ UEFA Europa League រវាង​ក្រុម​​អាល្លឺម៉ង់​ Borussia Dortmund ​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​​ក្រិក​ PAOK FC ​​ដែល​បញ្ចប់​លទ្ធផល​ស្មើ​គ្នា​ ១-១ ​យប់​មិញ ​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មួយ រវាង​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ ជាមួយ​នឹង​ក្រុម​ប៉ូលីស​ ដែល​ធ្វើ​ឲ្យ​កក្រើក​កីឡដ្ឋាន​ Toumba ​និង​ឃាត់​ខ្លួន​អ្នកគាំទ្រ​ Dortmund អស់​៨​នាក់។

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

​រឿងរ៉ាវ ដែល​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ខាង​លើ​នេះ គឺ​ត្រូវ​បាន​គេ​ដឹង​ថា ដោយសារ​​ដំបូង​ឡើយ​អ្នកគាំទ្រ​ក្រុម​ទាំង​​សងខាង​នៅ​ជិត​គ្នា ហើយ​​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ឌឺដង​គ្នា ​រួច​ហើយ​ប៉ូលីស​ឃើញ​ដូច​នោះ ក៏​​បាន​បង្ខំ​ឲ្យ​អ្នកគាំទ្រ​ Dortmund ឡើង​ទៅ​ឈរ​នៅ​ផ្នែក​ខាង​លើ ដើម្បី​ឲ្យ​ដាច់​ពី​គ្នា​ឆ្ងាយ​បន្តិច។

​ប៉ុន្តែ​អ្នកគាំទ្រ​ Dortmund មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​ពួក​ប៉ូលីស របស់​ក្រុម​ម្ចាស់​ផ្ទះ​នេះ​ឡើយ ហើយ​ពួកគេ​​បាន​គប់​ភ្លើង​ជា​ច្រើន​ដាក់​ប៉ូលីស​ទាំង​នោះ​វិញ ដែល​ធ្វើ​ឲ្យ​ប៉ូលីស ឈាន​ដល់​ការ​បង្ក្រាប ដោយ​ប្រើ​ប្រាស់​ដំបង និង​​ឃាត់​ខ្លួន​​អ្នកគាំទ្រ​អាល្លឺម៉ង់ ​ចំនួន​៨​នាក់ ខណៈ​ដែល​ការ​ប្រកួត​ត្រូវ​បាន​​ផ្អាក ២​ទៅ​៣​នាទី​ នៅ​តង់​ទី​២​ផង​ដែរ។

​​សម្រាប់​ការ​ប្រកួត​វិញ​ ក្រុម​ម្ចាស់​ផ្ទះ​បាន​ស៊ុត​នាំ​មុខ​មុន នៅ​នាទី​​៣៤ ដោយ​កីឡាករ​ Robert Mak ​ប៉ុន្តែ​​ត្រូវ​បាន​ Gonzalo Castro ​ស៊ុត​​តាម​ស្មើ​ ១-១ ឲ្យ​ Dortmund វិញ នៅ​នាទី​៧២។ លទ្ធផល​នេះ ក៏​ជា​លទ្ធផល​មួយ​ល្អ​ សម្រាប់​ក្រុម​អាល្លឺម៉ង​មួយ​នេះ​ផង​ដែរ ព្រោះ​ថា​​ពួកគេ​នៅ​តែ​ឈរ​កំពូល​តារាង​ពូល C ​ហើយ​នៅ​តែ​មិន​ទាន់​​ចាញ់​រដូវ​កាល​ថ្មី​នេះ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​​ Thomas Tuchel៕

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

-ចុចអាន៖ Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail