អ្នក​វិទ្យាសាស្ត្រ​ត្រៀម​បេសកកម្ម​​មួយ​ដើម្បី​អាច​បញ្ចៀស​អាចម៍​ផ្កាយ​កុំ​ឲ្យ​មក​បុក​ប៉ះ​ផែន​ដី​នា​ពេល​អនាគត​


អ្នក​វិទ្យាសាស្ត្រ​ត្រៀម​បេសកកម្ម​​មួយ​ដើម្បី​អាច​បញ្ចៀស​អាចម៍​ផ្កាយ​កុំ​ឲ្យ​មក​បុក​ប៉ះ​ផែន​ដី​នា​ពេល​អនាគត​

ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ហេតុការណ៍​​អាចម៍​ផ្កាយ​បុក​​មក​ប៉ះ​ផែន​ដី ​ភ្នាក់ងារ​អវកាស​អឺរ៉ុប​ និង​ អង្គការ​ណាសា​​បាន​សហការ​គ្នា​ក្នុង​​បេសកកម្ម​មួយ​ដើម្បី​អនុវត្ត​ការ​ជួយ​សង្គ្រោះ​ផែន​ដី។

 

បេសកកម្ម​ឈ្មោះ​ Aida នឹង​ប្រព្រឹត្រ​ឡើង​ដើម្បី​​ធ្វើ​​តេស្ត​ថា​តើ​អាច​ផ្លាស់​ប្ដូរ​គន្លង​របស់​អាចម៍​ផ្កាយ​បាន​ដែរ​ឬ​យ៉ាង​ណា។ អាចម៍​ផ្កាយ​ដំបូង​ដែល​គេ​គ្រោង​នឹង​ធ្វើ​តេស្ត​នោះ​មាន​ឈ្មោះ​ថា​ Didymoon ដែល​មាន​ទំហំ​​ទទឹង​១៦០​ម៉ែត្រ។

 

អ្នក​វិទ្យាសាស្ត្រ​ត្រៀម​បេសកកម្ម​​មួយ​ដើម្បី​អាច​បញ្ចៀស​អាចម៍​ផ្កាយ​កុំ​ឲ្យ​មក​បុក​ប៉ះ​ផែន​ដី​នា​ពេល​អនាគត​

 

បេសកកម្ម​ Aida ត្រូវ​បាន​បែង​ចែក​ជា​​បេសកកម្ម​​តូច​ៗ​ចំនួន​ពីរ​ផ្សេង​ទៀត​ ដែល​បេសកកម្ម​ទី​មួយ​ឈ្មោះ​ Aim (Asteroid Impact Mission) ដឹក​នាំ​ដោយ​ភ្នាក់ងារ​អវកាស​អឺរ៉ុប។ ចំពោះ​បេសកកម្ម​ Aim គេ​នឹង​​បញ្ជូន​យាន​ដើម្បី​ធ្វើ​ការ​វាស់​ពី​ទ្រង់​ទ្រាយ​របស់​អាចម៍​ផ្កាយ​ Didymoon ​ដូច​ជា​ម៉ាស​ និង​ដង់ស៊ីតេ​ជា​ដើម។ វា​ក៏​នឹង​ធ្វើ​ការ​កត់​ត្រា​ពី​​បន្លាស់​ប្ដូរ​នៃ​ដំណើរ​គោចរ​របស់​អាចម៍​ផ្កាយ​នោះ​ផង​ដែរ។

 

អ្នក​វិទ្យាសាស្ត្រ​ត្រៀម​បេសកកម្ម​​មួយ​ដើម្បី​អាច​បញ្ចៀស​អាចម៍​ផ្កាយ​កុំ​ឲ្យ​មក​បុក​ប៉ះ​ផែន​ដី​នា​ពេល​អនាគត​

 

​​​​​​​​​​ចំណែក​បេសកកម្ម​ទីពីរ​គឺ​ Dart ( Double Asteroid Redirection Test) ដឹក​នាំ​ដោយ​អង្គការ​ណាសា។ អង្គការ​ណាសា​នឹង​ធ្វើ​ការ​បាញ់​ឧបករណ៍​ស្ទង់​មួយ​ចូល​ទៅ​ក្នុង​អាចម៍ផ្កាយ​ Didymoon ​ដើម្បី​ស្ទង់​ពី​ឥទ្ធិពល​ដែល​អាចម៍​ផ្កាយ​នេះ​អាច​បង្ក​ផល​ប៉ះពាល់។ បន្ទាប់​មក​គេ​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ដុំ​អាចម៍​ផ្កាយ​នោះ ហើយ​យាន​របស់​បេសកកម្ម​ Aim នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​អំពី​ការ​ផ្លាស់​ប្ដូរ​ដំណើរ​គោចរ​របស់​អាចម៍​ផ្កាយ​បន្ទាប់​ពី​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​​បេសកកម្ម​ Dart រួច។​​​
បើ​យោង​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នា​​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា​បេសកកម្ម​ Aida ​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​ ២០២០​ ខាង​មុខ​នេះ៕

​​

ចុច​អាន៖ អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail
​​​

  • អ្នក​វិទ្យាសាស្ត្រ​ត្រៀម​បេសកកម្ម​​មួយ​ដើម្បី​អាច​បញ្ចៀស​អាចម៍​ផ្កាយ​កុំ​ឲ្យ​មក​បុក​ប៉ះ​ផែន​ដី​នា​ពេល​អនាគត​已关闭评论
  • 305 views
  • Hide Sidebar
    A+