កម្ពុជា ត្រៀម​ធ្វើ​​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កី​ឡា​ប៉េតង់​ជើង​ឯក​អា​ស៊ី ចុង​ឆ្នាំ២០១៥​នេះ

ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់កម្ពុជា បានត្រៀមរៀបចំ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក ប្រចាំទ្វីបអាស៊ី នាខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ បន្ទាប់ពីទទួលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា និងផ្ដល់សិទ្ធិរៀបចំដោយសហព័ន្ធកីឡាប៉េតង់អាស៊ីផងនោះ ។

លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ កីឡាប៉េតង់កម្ពុជា ធ្លាប់មានប្រសាសន៍ក្នុងឱកាសចែកប្រាប់រង្វាន់រាជរដ្ឋាភិបាលដល់អ្នកដណ្ដើមបានជយលាភីកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី កាលពីពេលថ្មីៗកន្លងទៅថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ី ជាលើកទី២ បន្ទាប់ពីកម្ពុជាទទួលការស្នើសុំពីសហព័ន្ធកីឡាប៉េតង់នានាតាមបណ្ដាប្រទេស ក្នុងទ្វីបអាស៊ី និងទទួលបានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយនោះ ។

លោកឧបនាយករដ្ឋមន្ដ្រីបានបន្ដថា កាលពីឆ្នាំ២០០២ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះម្ដងរួចមកហើយ ប៉ុន្ដែដោយមានការស្នើសុំ ពីមន្ដ្រីសហព័ន្ធកីឡាប៉េតង់តាមបណ្ដាប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ដោយចង់ឲ្យកម្ពុជារៀបចំ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៥នេះ សហព័ន្ធក៏បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ជាពិ សេសក្រសួងអប់រំ និង NOCC បានជំរុញឲ្យរៀបចំព្រឹត្តិការណ៍ កម្រិតជើងឯកអាសីនេះតែម្ដង ។

លោកបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានអត្តពលិកចូលរួមប្រកួតមិនក្រោម៣០ប្រទេស ឡើយ ។ អាស្រ័យហេតុនេះកម្ពុជា ត្រូវតែត្រៀមកីឡាករ-កីឡាការិនីឆ្នើមៗឲ្យបានច្រើន ដើម្បីប្រកួតប្រជែងដណ្ដើម យកមេដាយជូនជាតិ ហើយមិនត្រូវមានការធ្វេសប្រហែស សូម្បីតែមេដាយមាស ឬមេដាយប្រាក់១គ្រឿង ក៏រកមិនបាន នោះ ព្រោះកីឡាការិនីប៉េតង់កម្ពុជា ធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោក និងមេដាយមាសកីឡាអាស៊ីផងដែរ ដូច្នេះការប្រកួតចុងឆ្នាំនេះ កម្ពុជាត្រូវតែដណ្ដើមយកមេដាយមាសជាចាំបាច់ ។

ជាមួយគ្នានោះដែរលោក អ៊ឹម ផាត គ្រូបង្វឹកកីឡាប៉េតង់ជម្រើសជាតិកម្ពុជា បានធ្វើការប្ដេជ្ញាចិត្ត ដើម្បីជំរុញកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ឲ្យបង្កើនការហ្វឹកហាត់ សម្រាប់ត្រៀមប្រកួតប្រជែងជាមួយគេ ក្នុងនោះសហព័ន្ធបាននឹងកំពុងបណ្ដុះបណ្ដាលអ្នកមានស្នាដៃ និងទេពកោសល្យល្អប្រមាណជិត២០នាក់ ដោយយកចិត្តទុកដាក់បំផុត ដើម្បីប្រកួតប្រ ជែងដណ្ដើមយកមេដាយជូនជាតិ នៅពេលការប្រកួតចូលមកដល់នោះ ៕

កម្ពុជា ត្រៀម​ធ្វើ​​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កី​ឡា​ប៉េតង់​ជើង​ឯក​អា​ស៊ី ចុង​ឆ្នាំ២០១៥​នេះ

កម្ពុជា ត្រៀម​ធ្វើ​​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កី​ឡា​ប៉េតង់​ជើង​ឯក​អា​ស៊ី ចុង​ឆ្នាំ២០១៥​នេះ

កម្ពុជា ត្រៀម​ធ្វើ​​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កី​ឡា​ប៉េតង់​ជើង​ឯក​អា​ស៊ី ចុង​ឆ្នាំ២០១៥​នេះ

កម្ពុជា ត្រៀម​ធ្វើ​​ជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កី​ឡា​ប៉េតង់​ជើង​ឯក​អា​ស៊ី ចុង​ឆ្នាំ២០១៥​នេះ