​Andres Iniesta នឹង​អវត្តមាន​៦​សប្តាហ៍​ដោយសារ​របួស​សរសៃពួ​រ​ជើង

កីឡា​៖​ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Andres Iniesta ត្រូវបាន​គេ​រាយការណ៍​ថា នឹង​អវត្តមាន​ឲ្យ​ក្លិប​មួយ​នេះ​រយៈពេល​៦​សប្ដាហ៍​ដោយសារតែ​រងរបួស​ស​រ​សៃ​ពួរ​។​

​    ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ El Laguero បាន​ឲ្យ​ដឹងថា ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​ជើង​ខាងស្ដាំ អំឡុង​ពេលដែល​ក្លិប​អ្នកមាន​បុណ្យ Barcelona ជួប​ជាមួយនឹង​ក្លិប Leverkusen ក្នុង​កម្មវិធី UEA Champions League កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លងទៅ ហើយ​កីឡាករ Andres Iniesta នឹងត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នេះ​រហូតដល់​ចុងខែ​វិច្ឆិកា​ទើប​អាចជា សះស្បើយ​ឡើងវិញ​។​

​    ​គួរ​បញ្ជាក់ថា ក្លិប​អ្នកមាន​បុណ្យ Barcelona កំពុងតែ​ប្រឈមមុខ​នឹង​កីឡាករ​សំខាន់​រងរបួស​ជាច្រើន​ដូចជា Lionel Messi, Rafinha, Adriano និង Thomas Vermaelen ជាដើម​៕ 

​Andres Iniesta នឹង​អវត្តមាន​៦​សប្តាហ៍​ដោយសារ​របួស​សរសៃពួ​រ​ជើង