ជនអន្តោប្រវេសន៍​វៀតណាម ៤០​នាក់ ត្រូវបញ្ជូន​ចេញពី​កម្ពុជា តាម​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​បាវិត​

ស្វាយរៀង: នៅ​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ជន​អន្តោរប្រវេសន៍ ជា​ជនជាតិ​វៀតណាម ខុសច្បាប់​ចំនួន​៤០​នាក់ ត្រូវបាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​កំណើត​វិញ តាម​មាត់​ច្រកទ្វារព្រំដែន អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ក្រោម​វត្តមាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង លោក​វរៈសេនីយ៍ឯក ខាត់ សារ៉ាត់ នាយប៉ុស្តិ៍​នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិ​បាវិត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​ម​វណ្ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​៖ ជនជាតិ​វៀតណាម​ខុសច្បាប់ ទាំង​៤០​នាក់ ដែល​ធ្វើការ​បញ្ជូនទៅ​ប្រទេស​កំណើត នៅពេលនេះ គឺ​សមត្ថកិច្ច​យើង ចាប់​ប្រមូល​មកពី​បណ្តា​ខេត្ត​ទូទាំងប្រទេស ក្នុងនោះ​២៤​នាក់ (​ស្រី​២​នាក់​) មាន​ត្រឹមតែ​លិខិតបើកផ្លូវ​តែប៉ុណ្ណោះ ចំណែក​១៦​នាក់ (​ស្រី​៣​នាក់​) មាន​ត្រឹមតែ​អត្តសញ្ញាណប័ណ្ណ​តែប៉ុណ្ណោះ ដែល​ត្រូវ​នាយកដ្ឋាន អនុវត្ត​នីតិវិធី ធ្វើការ​ត្រួតពិនិត្យ ទៅលើ​ហត្ថ​ពលករ ក៏ដូចជា​ការត្រួតពិនិត្យ​មើល ជនបរទេស​ដែល​គ្មាន​លិខិតស្នាម ឯកសារ​ផ្សេងៗ ហើយ​សមត្ថកិច្ច​យើង បាន​បញ្ជូន​ដំណឹង​ទៅ​ស្ថានទូត ដើម្បី​ធ្វើការ​សម្ភាសន៍ ព្រមទាំង​បានចេញ​លិខិតបើកផ្លូវ ដល់​ជនអន្តោប្រវេសន៍​ទាំងនោះ ដើម្បី​ធ្វើការ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​មានប្រសាសន៍​ទៀតថា​៖ ក្រោយពេល​ធ្វើការ​ប្រមូល​ផ្តុំ ជន​អន្តោរ​ប្រវេសន៍ ខុសច្បាប់​ទាំងនោះ ហើយ​សមត្ថកិច្ច​យើង បាន​ស្នើសុំ​គោលការណ៍ ដើម្បី​ប្រកាស​បណ្តេញចេញ ពីព្រោះ​ពួកគាត់​ប្រើតែ អត្តសញ្ញាណប័ណ្ណ របស់​ពួកគាត់ ខ្លះ​មានតែ​លិខិតបើកផ្លូវ ប៉ុន្តែ​ពួកគាត់​ធ្វើដំណើរ ដល់​ខេត្តសៀមរាប និង​តាម​បណ្តា​ខេត្ត​នានា​ផ្សេងទៀត នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើជា​កម្មករ ដូច​ច្នេះ​យើង​ត្រូវអនុវត្ត​វិធានការ ត្រួតពិនិត្យ​លើ​ជនបរទេស ធ្វើ​ទៅតាម​នីតិវិធី ច្បាប់​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕V/S

ជនអន្តោប្រវេសន៍​វៀតណាម ៤០​នាក់ ត្រូវបញ្ជូន​ចេញពី​កម្ពុជា តាម​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​បាវិត​

ជនអន្តោប្រវេសន៍​វៀតណាម ៤០​នាក់ ត្រូវបញ្ជូន​ចេញពី​កម្ពុជា តាម​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​បាវិត​

ជនអន្តោប្រវេសន៍​វៀតណាម ៤០​នាក់ ត្រូវបញ្ជូន​ចេញពី​កម្ពុជា តាម​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​បាវិត​