​បុរស​ម្នាក់ រត់​ចេញពី​មន្ទីរពេទ្យ មក​ដេកស្លាប់ នៅក្នុង​វត្ត​រកា​កណ្តាល​

ក្រចេះ: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ មាន​ជំងឺសរសៃប្រសាទ រត់​ចេញ ពី​មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ ទៅ​ដេកស្លាប់ នៅ​វត្ត​រកា​កណ្តាល បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល ដល់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​សមត្ថកិច្ច​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រលប់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នៅ​វត្ត​រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​នរគ​បាល​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា សព​បុរស​ដេកស្លាប់​នោះ ឈ្មោះ តុល ធុល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ជំងឺ​សរសៃ ប្រសាទ រស់នៅ​ភូមិ​ដូន​មា ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​នគរបាល បាន​បន្ដទៀតថា មុនពេល​កើតហេតុ ប្រពន្ធ​របស់គាត់ (​សព​) បាន​យកមក សំរាក​ព្យាបាល ជំងឺសរសៃប្រសាទ នៅ​មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ ហើយ​មាន​ អាការៈមិន​ស្រួល ក៍​រត់​ចេញពី​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង និង​បាន​ចូលមកក្នុង​វត្តរ​ការ​កណ្ដាល បន្ទាប់មក មាន​អាកា​រៈប្រកា​ច់ ប្រទាញ​ដៃជើង ដេក​លើដី ហើយ​ត្រូវបាន​ព្រះសង្ឃ​ក្នុង​វត្ត គ្រា​មក​ឲ្យ​សំរាក នៅលើ​ការ៉ូ​ខាងមុខ កុដិ​លោក រហូតដល់​ម៉ោងជាង ៥​ព្រលប់ ក៏​ដាច់ខ្យល់​ស្លាប់​តែម្ដង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិនិត្យ លើ​សាកសព រួចមក​រួម និង​មាន​ព័ត៌មាន​ពី​កន្លែងកើតហេតុ សមត្ថកិច្ច​បាន សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ ប្រចាំកាយ រួច​បានប្រគល់​សាកសព ឲ្យ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​៕V​/S

​បុរស​ម្នាក់ រត់​ចេញពី​មន្ទីរពេទ្យ មក​ដេកស្លាប់ នៅក្នុង​វត្ត​រកា​កណ្តាល​