ទិ​ត្យ វិច្ឆិកា ប្រតិកម្ម​នឹង​អ្នក​ដែល​តាម​ឈ្នានីស​

​កាលពី​ថ្ងៃទី​១​តុលា​២០១៥ ​កន្លងទៅ​លោក ទិ​ត្យ វិច្ឆិកា ដែលជា​អ្នកចម្រៀង​មួយរូប​បាន​បន្សាត់ ខ្លួន​ចេញពី​ពិភព​សិល្បៈ​រយៈពេល​១០​ឆ្នាំ ទៅ​រស់នៅ​យ៉ាង​កំសត់​លំបាក​វេទនា​នៅឯ​ជាយដែន​ខ្មែរ​ថៃ​និង​ទើបតែ​លេចមុខ​មកជា​ថ្មី​ដោយបាន​រួមចំណែក​ជួយ​ដល់​ប្រជាជន​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល​ក្នុងការ ជីក​ស្រះ​ទឹក​,​អណ្តូងទឹក​ដោយ​ការសុំ​ជំនួយ​ពី​សប្បុរសជន​នៅក្រៅ​ប្រទេស​នោះបាន​បញ្ចេញ​នូវ​ប្រតិកម្ម​ចំពោះ​អ្នក​ដែល​តាម​ឈ្នានីស​ព្យាបាទ​លើ​រូបលោក​ពិសេស​ការបញ្ចេញ​នូវ​ឃ្លី​ប​វីដេអូ​ដែល​បង្ហាញ​សកម្មភាព​លោក​កាលពី​អតីត​ជា​គ្រូបង្ហាត់​ទ័ព​ឆ័​ត្រ​យោង​ថា​កាច​សាហាវ​ដោយ​ក្នុងនោះ​លោក​បាន​និយាយថា​ធ្លាប់បាន​ធ្វើការ​បកស្រាយ​ម្តង​រួចទៅហើយ​តែ​គេ​នៅ​បន្ត​បង្ហោះ​ទៀត​។​



​ ​
​ការបង្ហាញ​នូវ​ប្រតិកម្ម​របស់លោក ទិ​ត្យ វិច្ឆិកា ក្នង​ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​៦​នាទី​នោះបាន និយាយថា​៖​សុំ​អង្វរ​សូម​ឈប់​ឈ្នានីស​ខ្ញុំ​ទៀ​តទៅ​បានទេ​???​រឿង​ដដែលៗ​ហើយ​ខ្ញុំ​ក៏បាន​បកស្រាយ រួច​ម្តង​ហើយ​ដែរ​សូមមេត្តា​ឈប់​ទន្ទ្រាន​ខ្ញុំ​ទៅ​។ ១០​ឆ្នាំ​ហើយ​ដែល​អ្នកនោះ​ព្យាយាម​ធ្វើបាប​រូបលោក​ដូច្នេះ​សូម​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ទៅ​ដើម្បី​ក្តី​សុខ​កុំ​ឲ្យ​លោក​ព្យាយាម​រក​ភស្តុតាង​យកមក​ប្តឹង​។​លោក​ក៏បាន​និយាយ​ដែរ​ថា​សូម​បកស្រាយ​ប្រាប់​ជា​លើកចុងក្រោយ​ចំពោះ​ការធ្វើ​ទាហាន​គឺ​ត្រូវមាន​វិន័យ​ពិ សេស​កន្លែង​ហ្វឹកហាត់​ក្នុង​សេ​អុ​ី​មិនមែន​ឲ្យ​ទន់ជ្រាយ​បានទេ​សូម្បី​រូបលោក​ផ្ទាល់​ទំរាំ​បាន​មួក​ក្រហម​មក​ពាក់​គឺ​ត្រូវ​ឆ្លងកាត់​ការ​លត់​ដំ​តស៊ូ​ជំនះ​ការលំបាក​វេទនា​គ្រប់យ៉ាង​។​
​ ​
​ចង់ដឹងថា​តើ​លោក ទិ​ត្យ វិច្ឆិកា មានប្រតិកម្ម​យ៉ាងណា​?​សូម​នាំគ្នា​តាមដាន​ទស្សនា​ឃ្លី​ប​វីដេអូ ខាងក្រោម​នេះ​៕ ដេវីត

សុំអង្វរសូមឈប់ឈ្នានីសខ្ញុំទៀតទៅបានទេ???រឿងដដែលៗ ហើយខ្ញុំក៏បានបកស្រាយរួចម្តងហើយដែរ សូមមេត្តាឈប់ទន្រានខ្ញុំទៅ ។

Posted by Vicheka Tit on Thursday, October 1, 2015