Jessica រៀប​ចំ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​​​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ចាកចេញ​ពី Girls’ Generation


Jessica រៀប​ចំ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​​​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ចាកចេញ​ពី Girls’ Generation

អ្នក​គាំទ្រ​មាន​ចម្ងល់​មិន​ដឹង​ថា ការ​លក់​បញ្ចុះ​តម្លៃ​មួយ​ថ្ងៃ​សម្រាប់​ម៉ាក​សំលៀក​បំពាក់ BLANC&ECLARE របស់​អតីត​សមាជិក Girls’ Generation Jessica ជា​ការ​ចៃដន្យ​ឬ​អត់។

 

កាល​ពី​ថ្ងៃ​ទី ៣០ ខែកញ្ញា Jessica បាន​លក់​បញ្ចុះ​តម្លៃ ១៥% លើ​គ្រប់​ផលិតផល​ទាំង​អស់​សម្រាប់​ការ​ជាវ​ទំនិញ​នៅ​លើ​គេហទំព័រ​​របស់​ម៉ាក ​នេះ ដោយ​​គ្រាន់​​តែ​វាយ​​លេខ​កូដ “JUSTBC” ​នៅ​ពេល​ទិញ។ ការ​លក់​បញ្ចុះ​តម្លៃ​នេះ​មាន​សុពលភាព​រយៈពេល ២៤ ម៉ោង។

 

Jessica រៀប​ចំ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​​​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ចាកចេញ​ពី Girls’ Generation

 

យ៉ាងណា​ក៏ដោយ​ ថ្ងៃ​ទី៣០ ខែ កញ្ញា មិន​មែន​ជា​ធម្មតា​ដូច​សព្វ​មួយ​ដង​នោះ​ទេ សម្រាប់​​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​។ នៅ​ក្នុង​ថ្ងៃ​នេះ​ កាល​ពី​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល Jessica ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ បណ្ដាញ​សង្គម Weibo ថា ខ្លួន​ត្រូវ​គេ​ដេញ​ចេញ​ពី​ក្រុម​ចម្រៀង Girls’ Generation ដោយ​គ្មាន​បាន​ប្រាប់​ពី​ហេតុផល​អ្វី​មួយ​ម៉ាត់​​នោះ​ទេ។ នៅ​ពេល​នោះ Jessica បាន​ឲ្យ​ដឹង​ថា នាង​មាន​អារម្មណ៍​ក្រៀមក្រំ​ជា​ក្រៃលែង​នៅ​ពេល​ដែល​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ពី​ក្រុម ទាំង​ដែល​ខ្លួន​បាន​លះបង់ និង ធ្វើ​ការ​ជាមួយ​សមាជិក​ដទៃ​ទៀត​អស់​រយៈ​ពេល ១៥ ឆ្នាំ។

 

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា ​តារា​រូប​នេះ​មាន​​បំណង​ឲ្យ​អ្នក​គាំទ្រ​ចូលរួម​អបអរ​ជាមួយ​នាង​ដោយ​ការ​លក់​បញ្ចុះ​តម្លៃ នៅ​ថ្ងៃ​ខួប​ដែល​គេ​ដក​នាង​ចេញ​ពី​ក្រុម។

 

Jessica និង​ក្រុមហ៊ុន​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​តាំង​ពី​ចាប់​បើក​ជំនួញ​នេះ​មក។ ផ្អែក​តាម គេហទំព័រ Koreaboo ម៉ាក BLANC&ECLARE បាន​ពង្រីក​ទីផ្សារ​លក់​រាយ​របស់​ខ្លួន​​នៅ​លើ​ប្រទេស​ក្នុង​​ទ្វីប​ អាស៊ី​ជា​ច្រើន​ដូច​ជា កូរ៉េ​ខាង​ត្បូង ចិន ម៉ាឡេស៊ី សិង្ហបុរី និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់៕

 

Jessica រៀប​ចំ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​​​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ចាកចេញ​ពី Girls’ Generation

 

 

ចុចអាន៖អ្នក​គាំទ្រ​ស្លុត​ចិត្ត​ពេល​ឃើញ​មុខ​ពិត Yoona និង Seohyun ពេល​អត់​ចាំង​ភ្លើង

ចុចអាន៖Jessica ជាប់​​ជា​តារាទី​៦ ជោគជ័យ​ក្នុង​ជំនួញនៅកូរ៉េ​​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kpopstarz