លោក​សម រង្ស៊ី៖ ពេល​បក្ស​ប្រឆាំង​ជាប់​ឆ្នោត​នឹង​គ្មាន​សង្គ្រាម​កើត​ឡើង​ឡើយ

មេដឹកនាំ​បក្ស​ប្រឆាំង​ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ​កម្ពុជា​នឹង​គ្មាន​សង្គ្រាម​ទេ បើ​បក្ស​ប្រឆាំង​ជាប់​ឆ្នោត​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​ក្ដី។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ អះអាង​បែបនេះ​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​របស់​គណបក្ស​សង្គ្រោះជាតិ ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ តុលា។

លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​លោក​មិន​មែន​ផ្នត់​គំនិត​ដូច​ខ្មែរក្រហម ស្អប់​អ្នកមាន និង​បង្ក​សង្គ្រាម​វណ្ណៈ​ទេ។ ប៉ុន្តែ​លោក​នឹង​ពង្រឹង​ប្រទេស​ឲ្យ​មាន​តុលាការ​ឯករាជ្យ​ត្រឹមត្រូវ សម្រាប់​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​គ្រប់​រូប។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។