បើCNRPឈ្នះឆ្នោត​នឹងរៀប​ចំ​តុលាការ​ឯករាជ្យ ដើម្បីដោះ​ស្រាយ​បញ្ហា​អ្នក​មាន​ធ្វើបាប​ពលរដ្ឋ​និងមិនមានសង្គ្រាម – សុធី

រាជធានីភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសិក្ខាសាលាស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ» នៅសណ្ឋាគារអ៊ីមភើរៀល នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះថា កន្លងមកមានគេចោទថា គណបក្សសង្រ្គោះជាតិឈ្នះឆ្នោត នឹងមានសង្រ្គាមវណ្ណៈនិងសង្រ្គាម ជាមួយប្រទេសជិតខាង ដោយសារតែគោលនយោបាយ មានរើសអើងចំពោះអ្នកមាន ហើយឱបក្រសោបចំពោះអ្នកក្រ និងធ្វើឱ្យមានការរើសអើងជាតិសាសន៍។

លោកបានពន្យល់ថា​ នៅពេលដែល គណបក្សសង្រ្គោះជាតិឈ្នះឆ្នោត នឹងមិនមានសង្រ្គាមវណ្ណៈ ឬសង្រ្គាមជាមួយប្រទេសជិតខាង ដូចការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជននោះទេ ដោយសារតែលោកមាន គោលនយោបាយដោះស្រាយ ដោយសន្តិវិធី ។

លោក សម រង្ស៊ី បាននិយាយថា សម័យនេះដំណោះស្រាយវិវាទរវាងប្រទេសនិងប្រទេស រឿងអ្វីក៏ដោយក្នុងនោះមាន រឿងព្រំដែនផងដែរ គឺគេដោះស្រាយដោយសន្តិវិធីគេឈរលើ ច្បាប់អន្តរជាតិ គេឈរលើ សន្ធិសញ្ញាអន្តរជាតិ ដែលជាផ្នែកមួយនៃច្បាប់អន្តរជាតិសន្ធិសញ្ញា អន្តរជាតិគេសម្តៅ លើការទំនាក់ទំនងរវាងប្រទេសដែលពាក់ព័ន្ធនឹងសន្ធិសញ្ញា​អន្តរជាតិ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មាត្រាដែលពាក់ព័ន្ធនឹងបូរណភាពទឹកដី គឺគេចែងយ៉ាងច្បាស់ គឺយើងគ្រាន់តែសុំឱ្យអនុវត្ត កិច្ចព្រមព្រៀងទីក្រុងបារីស ដូច្នេះវានឹងមានសង្រ្គាមអី៕សុធីSam Rainsy-021015-01Sam Rainsy-021015-02

Sam Rainsy-021015-03