គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី០១ ខែ​តុលា ស្លាប់០២ របួស១៧ – សណ្តាប់

រាជធានីភ្នំពេញ៖ ​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី‌០១ ខែតុលា ឆ្នាំ​២០១៥ មានចំនួន ១០លើក យប់០៣លើក បណ្តាលឲ្យមនុស្ស ០២នាក់បានស្លាប់ (​ប្រុស​) អ្នករបួសធ្ងន់​ ១១​នាក់ (​ស្រី​ម្នាក់​) និង​របួសស្រាល ០​៦​នាក់ (​ប្រុស​) នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ១៨គ្រឿង ក្នុងនោះមាន​ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ០៤​គ្រឿង រថយន្ត​ធុន​ធំ ០៣​គ្រឿង និង​និង​យាន​ផ្សេងៗ ០១គ្រឿង​​។​

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕សណ្តាប់Traffic-accident-01-Oct-2015