ចន ច័ន្ទលក្ខណា ថ្លែងអំណរគុណ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះចំណាត់ការឲ្យ TV ទាំងអស់ ផ្សាយវណ្ណកម្មខែ្មរ

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះ អ្នកនាង ចន ច័ន្ទលក្ខណា ក្នុងនាមសិល្បករ សិល្បការិនីខែ្មរ ទាំងអស់ បានចេញលិខិតមួយច្បាប់ ថ្លែងអំណរគុណ ចំពោះលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចាត់ចំណាត់ ដែលតម្រូវឲ្យបណ្តាញ ស្ថានីយ៍ទូរទស្សន៍ ទាំងអស់ ផ្សាយវណ្ណកម្មខែ្មរ ដូចជាខែ្សភាពយន្ត តន្រ្តីសម័យបុរាណ កម្មវិធីកម្សាន្តផ្សេង និងកីឡាជាដើមជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧យប់ រហូតដល់៩យប់ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។

សូមជំរាបថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ក្រសួងព័ត៌មាន បានប្រកាសឱ្យស្ថានីយទូរទស្សន៍ទាំងអស់ រៀបចំចាក់វណ្ណកម្មខ្មែរ ដូចជាភាពយន្ត និងសិល្បៈដទៃទៀតរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ ដល់ ៩យប់ ដើម្បីលើក ស្ទួយវិស័យវប្បធម៌ និងអត្តសញ្ញាជាតិខ្មែរ និងតម្រូវឱ្យស្ថានីយទាំងអស់ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។

ក្រសួងព័ត៌មាន បានរកឃើញថា កន្លងមកមានស្ថានីយទូរទស្សន៍ជាច្រើន បានចាក់ផ្សាយខ្សែភាពយន្តបរទេស យ៉ាងច្រើនលើសលុប នៅតាមកញ្ចក់ទូរទស្សន៍ ដែលធ្វើឱ្យប៉ះពាល់ ដល់វប្បធម៌ប្រពៃណីខ្មែរ៕