មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

ដើម្បី​ធ្វើ​ធ្វើ​ព្រឹត្តិការណ៍​ការ​ប្រកួត​ថត​រូប Canon PhotoMarathon 2015 ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន មាន​ភាព​សុក្រឹត​និង​អាច​ទទួល​យក​បាន​ពី​អ្នក​ចូលរួម គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​បាន​បង្កើ​​ក្រុម​វិនិច្ឆ័យ​ដាក់​ពិន្ទុ​​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​លើ​វិស័យ​ថត​រូប និង​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​មហាជន ដើម្បី​​​វិនិច្ឆ័យ​និង​ផ្តល់​ពិន្ទុ​​លើ​​​រូបថត​របស់​​​បេក្ខជនដែល​​ចូលរួម​ការ​​ប្រកួត​ថត​រូប​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​។

 

Phan Phearith (Miller) ជា​អ្នក​ថតរូប​ដែល​មាន​កិត្តិនាម​ក្នុងស្រុក។ លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ថតរូប​នៅ French Institute ក្នុង​ឆ្នាំ 2012 និង​ធ្លាប់​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​លំដាប់ អន្តរជាតិ​ពីរ​ផ្សេងគ្នា​គឺ​ក្នុង​ខេត្ត​សៀមរាប​និង​ក្រុង​បាងកក។ Miller ជា​អ្នក​ទទួល​ជយលាភី​ក្នុង​កម្មវិធី Photo Marathon 2011 និង Canon Photo Shootout 2012 និង​ក៏​ជា​ទូត​សុឆន្ទៈ​របស់ Canon ក្នុង​ប្រទេស​កម្ពុជា​ដំបូង​បង្អស់។

 

មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

 លោក Miller

 

Md. Monirul Islam (Moni) ធ្វើការ​ថតរូប​តាំង​ពី​អាយុ​១២​ឆ្នាំ។ លោក ជឿជាក់​ថា​ការ​ថតរូប​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​ប្រសើរ​ឡើង។ Moni ធ្វើ​ជា​អ្នក​ថតរូប​ឯករាជ្យ​សម្រាប់​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​និង​កីឡា ក៏​ដូចជា​ផ្នែក​ស្ថាបត្យកម្ម​និង​ម៉ាឃីធីង។​ បច្ចុប្បន្ន​លោក​គ្រប់គ្រង​លើ​មហាវិទ្យាល័យ​ផ្នែក​ព័ត៌មាន​និង​បច្ចេកវិជ្ជា និង​មហាវិទ្យាល័យ​ផ្នែក​ពាណិជ្ជកម្ម​នៅ Limkokwing University of Creative Technology។ លោក​ក៏​ធ្វើការ​ចែករំលែក​ចំណេះដឹង​តាម​រយះ​ការ បង្រៀន​ថ្នាក់​ថតរូប​ជា​ប្រចាំ​នៅ​សាលា​និង​ការ​រៀបចំ​កម្មវិធី​តូចៗ​ក្នុង​ការ​ថតរូប។

 

មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

 

លោក Moni

Scott Howes បាន​ធ្វើការ​ឲ្យ​នាយកដ្ឋាន​ផ្នែក​ថត​រូប​របស់ Post តាំង​ពី​ឆ្នាំ 2013 ដោយ​មាន​ជំនាញជាច្រើន​ក្នុង​ផ្នែក events និង features។ មុន​នឹង​ធ្វើការ​នៅ Post គាត់​​ធ្លាប់​ធ្វើការ​ជា​អ្នក​ថតរូប ឯករាជ្យ​ក្នុង​ផ្នែក​រូបថត​សារព័ត៌មាន​និង​ផ្នែក​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​អូស្ត្រាលី​និង​តំបន់​អាស៊ី។

 

Scott បាន​បង្កើត​នូវ​ស្នាដៃ​ជាច្រើន​ក្នុង​ផ្នែក​រូបថត ដោយ​ផ្ដោត​ទៅលើ​ប្រធានបទ​ផ្សេងៗ​មាន​តាំង​ពីកម្លាំង​ពលកម្ម​នៅ​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដេស​ រហូត​ដល់​បណ្តុំ​នយោបាយ​សង្គម​ក្នុង​ប្រទេស​អូស្ត្រាលី។ Scott បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្នែក​ថតរូប​នៅ​សាលា Queensland College of Art ក្នុងប្រទេស​អូស្រ្តាលី និង​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​លេខ​មួយ​ក្នុង​កម្មវិធី Queensland Lord Mayors Photographic Awards។ ការងាររបស់ Scott ​​ធ្លាប់​បាន​បង្ហាញ​ក្នុង​សារព័ត៌មាន The Guardian, The Diplomat, Frankfurter Allgemeine Zeitung, South China Morning Post, The Myanmar Times, Sydney Morning Herald, The Courier Mail, ABC News និង​សារព័ត៌មាន​ជាច្រើន​ទៀត។

 

មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

Scott Howes

 

លោក តាំង ឈិនសុធី គឺ​ចាត់​ទុក​ថា​ជា​អ្នក​ថតរូប​កម្ពុជា​មួយ​រូប​ដែល​ជោគជ័យ​បំផុត​ក្នុង​ជំនាន់​របស់​លោក។ បច្ចុប្បន្ន​លោក​ធ្វើ​ជា​អ្នក​ថត​រូប​សារព័ត៌មាន​នៅ the Agence France-Presse (AFP) ដែល​ជា​បណ្ដាញ​ព័ត៌មាន​លំដាប់​អន្តរជាតិ។

 

មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

តាំង ឈិន​សុធី

 

កាល​ពី​ក្មេង លោក​ចង់​ក្លាយ​ជា​អ្នក​ថត​រូប​សារព័ត៌មាន​ដើម្បី​ស្វែង​រក​នូវ​ព័ត៌មាន​គ្រប់​ទីកន្លែង។ លោក​បាន​ទៅ​សិក្សា​ការ​ថតរូប​នៅ​ឯ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​ក្នុង​ឆ្នាំ1996។ ក្នុង​ឆ្នាំ 1997 លោក​បាន​ធ្វើការ​ឲ្យ Cambodia Times ជា​កាសែត​ក្នុងស្រុក​មួយ​បាន​មួយ​ឆ្នាំ​ក៏​ធ្វើជា​អ្នកថតរូប​សារព័ត៌មាន​ជា​លក្ខណៈ​ឯករាជ្យ និង​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​ថតរូប​នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

 

លោក​ក៏​ធ្លាប់​ធ្វើការ​ជា​អ្នក​បណ្ដុះបណ្ដាល​ការ​ថតរូប​ទៅ​បុគ្គលិក​នៅ WWF បុគ្គលិក​របស់ Comfrel និង​អង្គការ​ជាច្រើន​ទៀត។ ក្នុង​ឆ្នាំ2000​ លោក​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​អ្នក​ថតរូប​សារព័ត៌មាន​នៅ​ឯ​ប្រទេស​ថៃ។ ក្នុង​ឆ្នាំ2011 លោក​បាន​ឈ្នះ​រង្វាន់​លេខ​មួយ​ក្នុង​ការ​ប្រកួត​ថតរូប​របស់ UNFPA & CCIM និង​បាន​ឈ្នះ​រង្វាន់ Excellent ចំនួន​ពីរ​លើក​ពី​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ីប៉ាស៊ីភិច​របស់ UNESCO និង​ជប៉ុន​ក្នុង​ឆ្នាំ 2001និង2002។

 

លោក​ សុធី បាន​ចូលរួម​ជា​គណៈកម្មការ​ក្នុង​ការ​ប្រកួត​ថតរូប​របស់ Canon shootout និង Canon Marathonក្នុង​ឆ្នាំ2012, 2014។ ស្នាដៃ​ថត​រូប​របស់​លោក​ជា​ច្រើន​ធ្លាប់​ចូលរួម​តាំង​បង្ហាញ​ក្នុង​កម្មវិធី​នានា​ពី​ឆ្នាំ 1998 ដល់​ឆ្នាំ 2005។

 

មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

លោក Jerry Thai

 

លោក Jerry Thai (Thai Vantha) ជា​អ្នក​បង្កើត​ក្រុម​ថត​រួប​មួយ​ដែល​មាន​ឈ្មោះ​ថា homePhotography ដែល​ជា​ក្រុម​ថតរូប​នាំមុខ​ក្នុង​ឧស្សាហកម្ម​ថតរូប​ក្នុង​ប្រទេស​កម្ពុជា។ លោក​ជា​សាស្ត្រាចារ្យ​នៅ Imaging Academyរបស់ canon ដែល​បង្រៀន​លើ​ជំនាញ​ថតរូប PRE-Weddingនិង Photo Processing។ លោក​ជា​ជាង​ថតរូប​នាំមុខ​របស់​ទស្សនាវដ្ដី Cambodia Tourism និង​ទស្សនាវដ្ដី LlsWeddlng។ លោក​មាន​បទពិសោធន៍​ក្នុង​ការ​ថតរូប​ចំនួន5ឆ្នាំ និង​ធ្លាប់​បាន​បំពេញ​បេសកកម្ម​ផ្សេងៗ​ជា​ច្រើន​នៅ​ក្នុង​ស្រុក ក៏​ដូចជា​ក្រៅ​ស្រុក​មាន​ដូចជា​ប្រទេស​ថៃ​និង​ប្រទេស​សិង្ហបុរី​ជាដើម។
ការងារ​របស់​លោក​ត្រូវបាន​យក​ទៅ​ធ្វើការ​តាំង​បង្ហាញ​ជា​សាធារណៈ​មាន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក។ ក្រៅ​ពី​ការ​ថតរូប​ក្នុង​ជំនាញ​របស់​លោក លោក​ក៏​មាន​ចំណូលចិត្ត​ក្នុង​ការ​ថតរូប​ជំនាញ​ផ្សេង ទៀត​ដូចជា Landscapeនិងmacroផង​ដែរ។​ ដោយសារ​តែ​ការ​ពេញចិត្ត​ស្រលាញ់​ក្នុងការ​ថត រួប​ជា​ខ្លាំង លោក​តែងតែ​រក្សា​បំណង​ក្នុង​ការ​បន្ត​ការ​ថតរូប​របស់​លោក​ជាមួយ​ទស្សនៈ “ការ​កើត​មាន​គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ ដូចនេះ​ការ​រុករក​គឺ​តែ​មាន​បន្ត”។

 

មើល​ប្រវត្តិរូប​ក្រុមវិនិច្ឆ័យ​​ Canon PhotoMarathon 2015

 Jessica Lim

Jessica Lim ជា​អ្នក​សម្របសម្រួល​ក្នុង​តំបន់​អាស៊ី​លើ​កម្មវិធី​ប្រចាំ​ឆ្នាំ​របស់ Angkor Photo Festival & Workshops។ Jessicaជា​អ្នកធ្វើ​ឲ្យ​កម្មវិធី​ថតរូប​លំដាប់​អន្តរជាតិ​ដែល​មាន​ដំណើរ ការ​យូរ​មក​ហើយ​ក្នុង​អាស៊ីអាគ្នេយ៍​មាន​ជីវិត​ឡើង។ ពី​អាជីព​ជា​អ្នក​បោះពុម្ព​និង​ថតរូប​សារព័ត៌មាន (print and photo journalist) គាត់​បាន​ប្តូរ​ជា​អ្នក​កែប្រែ​រូបថត (photo editor)នៅ Drik Photo Agency ជា​កន្លែង​ដែល​គាត់​បាន​ជួយ​ជំរុញ​ឲ្យ​មាន​ឱកាស​ស្មើគ្នា​សម្រាប់​អ្នក​ថត​រូប​ក្នុង​ពិភព​លោក។ ចំណង់ចំណូល​ចិត្ត​របស់​គាត់​បច្ចុប្បន្ន​គឺ​ការ​រុករក​នូវ​វិធីសាស្ត្រ​ថ្មីៗ​ក្នុង​ការ​ពន្យល់​ពី អត្ថន័យ​របស់​រូបភាព​នៅ​ក្នុង​សម័យកាល​បច្ចេកវិជ្ជា​ដែល​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​នេះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា