ព្រឹត្តិការណ៍ភ្ជាប់ទំនាក់​ទំនង​អាជីវ​កម្ម KJCC លើកទី២ ស្វាគមន៍​អ្នក​ចូល​រួម​គ្រប់​គ្នា ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក

ភ្នំពេញ៖ ផុសចេញពីភាពជោគជ័យ និងការគាំទ្រនៃព្រឹត្តិការណ៍ ភ្ជាប់ទំនាក់ទំនង KJCC លើកទី១ កាលពីខែមេសា ព្រឹត្តិការណ៍ណ្តាញភ្ជាប់ ទំនាក់ទំនងជាអន្តរជាតិនេះ បានត្រឡប់មកវិញជាមួយនឹងបេសកកម្មកាន់តែធំ និងអ្នកចូលរួមកាន់តែច្រើន។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ ទស្សនាវដ្តីកូរ៉េ Life Plaza ទស្សនាវដ្តី Phnom ទស្សនាវដ្តី Coupon King និងក្រុមហ៊ុន PEOPLEiN ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែតុលា នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

មុនដំបូង កម្មវិធីនេះមានឈ្មោះថា «ព្រឹត្តិការណ៍ភ្ជាប់ទំនាក់ទំនង KJCC» ដែលបានផ្តោត លើការភ្ជាប់ទំនាក់ទំនង រវាងជនបរទេស មកពីតំបន់អាស៊ីខាងកើត ដែលប្រកបការងារ ជំនួញជួញដូរក្នុងប្រទេសកម្ពុជា តែឥឡូវបានវិវដ្តទៅជា កម្មវិធីសម្រាប់មនុស្ស គ្រប់ជាតិសាសន៍ទាំងអស់ សំដៅបើកឱកាសថ្មីៗ កាន់តែច្រើន សម្រាប់មនុស្សគ្រប់គ្នា។

ក្រុមហ៊ុន អ៊ីហ្ស៊ីខម ជឿជាក់លើគុណតម្លៃនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ គឺគុណតម្លៃដែលយើង បានផ្តល់ចំពោះអតិថិជន និងដៃគូរបស់យើងនេះហើយ ដែលជាកត្តាសំខាន់មួយ ជួយជំរុញឲ្យក្រុមហ៊ុនទទួលបានជោគជ័យ និងអភិវឌ្ឍឈានឡើងដូចសព្វថ្ងៃ។ ដូច្នេះ អ៊ីហ្ស៊ីខម រីករាយនឹងសហការឧបត្ថម្ភជាថ្មីម្តងទៀត ដល់ព្រឹត្តិការណ៍ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម KJCC លើកទី ២ ដើម្បីមនុស្សគ្រប់គ្នាអាចស្វែងរកឱកាសថ្មីៗ និងភាពជោគជ័យកាន់តែច្រើន។

ព្រឹត្តិការណ៍នេះមានអ្វីគ្រប់យ៉ាង ដែលស័ក្តិសមជា ព្រឹត្តិការណ៍ភ្ជាប់ទំនាក់ទំនងដ៏ល្អមួយ ។ តម្លៃសំបុត្រចូលរួម មានភាពសមរម្យ ត្រឹម ១៥ដុល្លារ ក្នុងមនុស្សម្នាក់ (បូករួមទាំងភេសជ្ជៈ និងម្ហូបអាហារ) ។ ដូច្នេះ ប្រសិនបើអ្នកមាន ចំណាប់អារម្មណ៍ចូលរួម អ្នកអាចកក់សំបុត្ររបស់អ្នកបាន តាមរយៈទំព័រ Facebook របស់ព្រឹត្តិការណ៍ គឺ www.facebook.com/kjccevent៕

ព្រឹត្តិការណ៍ភ្ជាប់ទំនាក់​ទំនង​អាជីវ​កម្ម KJCC លើកទី២ ស្វាគមន៍​អ្នក​ចូល​រួម​គ្រប់​គ្នា ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក