ម្ចាស់​ភ្លេច​ខ្លួន​មួយ​ភ្លែត! សុនខ​ដ៏​តូច​មួយ​ក្បាល​ហក់​ទៅ​ជាន់​ហ្គែរ​រថយន្ត​ម្ចាស់​ដែល​បញ្ឆេះ​ចោល​បើក​ធ្លាក់​ទឹក​វិះ​តែ​ក្ស័យ

បរទេស៖ ស្ទើរតែមិនគួរឲ្យជឿទេថា សុនខមួយក្បាលពេលដែល ម្ចាស់វាភ្លេចខ្លួនតែបន្តិចសោះស្រាប់តែវាហក់ពីកៅអី រថយន្តខាងក្រោយ មកជាន់ហ្គែររថយន្តដែលបញ្ឆេះចត រួចទាញចង្កឹះលេខជិះទៅមុខរហូតដល់ធ្លាក់ចូលទឹកបឹង ប៉ុន្តែសំណាងហើយដែលមាន ស្ត្រីម្នាក់ជាមិត្តភ័ក្តិម្ចាស់សុនខមួយក្បាលនេះក្រលេកឃើញទាន់ស្ទុះហក់ចូលទឹកជួយ សង្គ្រោះវាឡើងមកគោកវិញ ។

ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Maine បុរសជាម្ចាស់សុនខត្រូវបានប៉ូលិស ហៅទៅសួរនាំហើយគាត់ប្រាប់ថា នៅថ្ងៃកើតហេតុ គាត់បណ្តើរសុនខកម្សាន្តលេងក្បែរបឹង Branch ក្រោយមកក៏យកវាទៅដាក់ក្នុងរថយន្តវិញឲ្យនៅកៅ អីខាងក្រោយតែគាត់ មិនទាន់ឡើងរថយន្តភ្លាមៗទេគ្រាន់តែបញ្ឆេះវាទុកចោលមួយសន្ទុះ សិនស្រាប់តែភ្លេចខ្លួនតែ មួយភ្លែតសោះ គាត់មិនស្មានថា សុនខដ៏តូចនេះវាហក់ទៅ កៅអីមុខកន្លែងបើក បរហើយជាន់ហ្គែរបញ្ឆេះរថយន្តធ្លាក់ បឹងបែបនេះទេ ។

សុនខត្រូវបាននារីម្នាក់ជាមិត្តភក្តិម្ចាស់វាជួយសង្គ្រោះទាន់ពេលកុំអីវាអាចនឹងឈ្លក់ទឹកស្លាប់ រីឯរថយន្តវិញ លិចចូលទៅ ក្រោមទឹកក៏ត្រូវ សណ្តោងឡើងគោកវិញដែរ ប៉ុន្តែប្រហែលជាខូចខាតច្រើនគួរសម ៕

ម្ចាស់​ភ្លេច​ខ្លួន​មួយ​ភ្លែត! សុនខ​ដ៏​តូច​មួយ​ក្បាល​ហក់​ទៅ​ជាន់​ហ្គែរ​រថយន្ត​ម្ចាស់​ដែល​បញ្ឆេះ​ចោល​បើក​ធ្លាក់​ទឹក​វិះ​តែ​ក្ស័យ