ម៉ូតូបុកគ្នាខ្ទាតចូល រថយន្តកុងតឺន័រ រងរបួសធ្ងន់ ៤នាក់ នៅផ្លូវ៣៧១

ភ្នំពេញ ៖ បុរស៤នាក់ បានរងរបួសធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ជិះបុកគ្នា ហើយខ្ទាតទៅប៉ះ រថយន្តកុងតឺន័រ កាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ នៅចំណុច មុខផ្ទះលេខ២០៤ ផ្លូវលេខ ៣៧១ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ករណីគ្រោះចរាចរណ៍នេះកើតឡើង រវាងម៉ូតូម៉ាកXR  ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1SS-3989 ជិះឌុបគ្នា០៣នាក់ ភេទ ប្រុស មិនស្គាល់ឈ្មោះ ( របួសសន្លប់) ទិសដៅពីលិច ទៅកើត បញ្ច្រាសទិសគ្នា បានបុកជាមួយម៉ូតូម៉ាកPCX  ពណ៍ស  ស្លាកលេខនគរបាល ១.៦៨៩៨ បើកបរដោយបុរសម្នាក់ ស្លៀកពាក់ឯកសណ្ឋាននគរបាល (មិនប្រាប់ឈ្មោះ) របួសក្បាល ហើយបានខ្ទាត ប៉ះរថយន្តកុងតឺន័រ ម៉ាកហីុយ៉ាន់ដាយ ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 3C-0094 បើកបរដោយឈ្មោះ គឹម ហេង ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ បើកទិស ដៅពីលិចមកកើត ។

ចំពោះរថយន្ត និង អ្នកបើកបរ ព្រមទាំងម៉ូតូជនរងគ្រោះ ប្រគល់ អោយការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ យកទៅរក្សា ទុកចាត់ការបន្ត ។
ម៉ូតូបុកគ្នាខ្ទាតចូល រថយន្តកុងតឺន័រ រងរបួសធ្ងន់ ៤នាក់ នៅផ្លូវ៣៧១

ម៉ូតូបុកគ្នាខ្ទាតចូល រថយន្តកុងតឺន័រ រងរបួសធ្ងន់ ៤នាក់ នៅផ្លូវ៣៧១

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត