ឃាត់ខ្លួន​ចោរ​០៣នាក់​ លួច​រូបចម្លាក់ ​០៥​អង្គ នៅ​ក្រុង​ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ចោរលួច​រូប​ចម្លាក់​ មាន​គ្នា​០៣​នាក់ ​​​បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច ​នគរបាល​ក្រុង​ពោធិ៍សាត់​ និង​នគរបាល​ប៉ុស្តិ៍រដ្ឋបាល ​សង្កាត់​រលាប​ ចាប់​ឃាត់​បាន​ កាលពី​វេលា​ម៉ោង ​២​និង​៣០​នាទី​​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០១ ​ខែតុលា​ ​២០១៥ ​ត្រង់​ចំណុច​អូរ​ត្រាវ ​ស្ថិត​ក្នុងភូមិ​រលាប​ ស​ង្កា​ត់រ​លាប ​ក្រុង​ពោធិ៍សាត់​ ខ​ណៈពេល​ពួក​គេ​កំពុង​ដឹក​ជញ្ជូន​តាម​ម៉ូតូ​ បម្រុង​គេច​ខ្លួន​។

លោក​វរសេនីយ៍ទោ ​ឈ​ន រិ​ទ្ទិ៍​ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ ​បានឱ្យ​ដឹង​ថា ​ក្រុម​ចោរ​ទាំង​០៤​នាក់​ មាន​​១-ឈ្មោះ នួន សុខ​រ៉ា​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ២-ឈ្មោះ​ គង់ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ និង​៣-ឈ្មោះ​ គឹ​ម បុ៑​ន​ហ៉ី​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ទាំង​០៣​នាក់​រស់នៅ​សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍​សាត់ ។

​ទាក់ទិន​នឹង​ករណី​ចោរកម្ម​នេះ ​លោក​អធិការ​បាន​ឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៣០​ កញ្ញា ​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់​ សហការ​ជាមួយ​នគរបាល​ ប៉ុស្ដិ៍រដ្ឋបាល​រលាប ​និង​កម្លាំង​ប្រជា​ការពារ​ ដើរ​ល្បាត​ពេល​យប់ ​រហូត​ដល់​ម៉ោង​ ០២និង​៣០​នាទី​ រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​តុលា​ ឆ្នាំ​​២០១៥ ​ស្រាប់តែ​ប្រទះ​ឃើញ ​មនុស្ស​០៣​នាក់​ខាងលើ​កំពុង​ដឹក​ព្រះ ចំនួន​០៥​អង្គ​ ដោយ​មានការ​សង្ស័យ ​ក៏ហៅ​សួរនាំ​ទើប​ធ្លាយ​រឿង ​ក៏ធ្វើការ​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន ​នគរបាល​ក្រុង​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ក្រុម​ចោរ​ទាំង​០៣​នាក់ ​បាន​សារភាព​ថា​ ព្រះ​ទាំង​០៥​អង្គ​នេះ ​ពួក​គេ​បាន​លួច​ពី​កន្លែង សិប្បកម្ម​ចម្លាក់​ថ្មកែវ​ មួយ​កន្លែង​នៅ​ម្ដុំ​ភូមិ​ក្រាំង​ពភ្លាក់ ​សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ កាលពី​យប់​ថ្ងៃ​ទី​៣០​​ ខែកញ្ញា​ លុះ​ពេល​ដឹក​មក​ដល់​ភូមិ​រលាប​ សង្កាត់​រលាប ​វេលា​ម៉ោង​០២​និង​៣០​នាទី ​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០១​ ខែតុលា​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​តែ​ម្ដង​។

សូម​បញ្ជាក់​ថា​ ព្រះ​ទាំង​០៥​អង្គ​នេះ ​ធ្វើ​អំពី​ថ្មកែវ ​(​ធំ​មួយ​អង្គ​ និង​តូច​០៤​អង្គ​) បច្ចុប្បន្ន​សមត្ថ​កិច្ច​​ កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ដើម្បី​ប្រគល់​ជូន​វិញ ​​ចំណែក​ជនសង្ស័យ​ទាំង​០៣​នាក់ ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ឃាត់ខ្លួន​ចោរ​០៣នាក់​ លួច​រូបចម្លាក់ ​០៥​អង្គ នៅ​ក្រុង​ពោធិ៍សាត់
ឃាត់ខ្លួន​ចោរ​០៣នាក់​ លួច​រូបចម្លាក់ ​០៥​អង្គ នៅ​ក្រុង​ពោធិ៍សាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត