អ្នក​នេសាទ​ចិន​រក​ឃើញវត្ថ​ចម្លែក​អាថ៌កំបាំង​​ ក្នុង​ទឹក​ដ៏​ជ្រៅ​


អ្នក​នេសាទ​ចិន​រក​ឃើញវត្ថ​ចម្លែក​អាថ៌កំបាំង​​ ក្នុង​ទឹក​ដ៏​ជ្រៅ​

កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ អ្នក​ភូមិ​ម្នាក់​រស់នៅ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ​បាន​ចេញ​នេសាទ​​នៅ​ទន្លេ​ជិត​ក្រុង​ចេងឌូ រក​ឃើញ​របស់​​ចម្លែក​​​មួយ​ ដែល​គេ​មិន​ដឹង​ថា​ជា​សត្វ​មាន​ជីវិត​ ឬ​គ្រាន់​តែ​ជា​វត្ថុ​គ្មាន​ជីវិត​នោះ​ទេ។ របស់​នេះ​មាន​ពណ៌​លឿង ទម្ងន់ ៦,៥គីឡូក្រាម ទទឹង​ខ្លួន​ប្រវែង ៣០ ដល់ ៤០​សង់ទីម៉ែត្រ និង​មាន​​កន្ទុយ​ដ៏​វែង​ជាប់​ខ្លួន ឯ​​លើ​ខ្នង​មាន​សារ​ធាតុ​ខ្មៅ​គ្រាម​តោង​ជាប់។​​​​​

 

អ្នក​នេសាទ​ចិន​រក​ឃើញវត្ថ​ចម្លែក​អាថ៌កំបាំង​​ ក្នុង​ទឹក​ដ៏​ជ្រៅ​

 

​អ្នកនេសាទ​រូប​នេះ​ជឿ​ថា​​វា​អាច​ជា​ផ្សិត​លីញជឺ ដ៏​កម្រ ដែល​គេ​ធ្លាប់​ប្រើ​ប្រាស់​ក្នុង​ឱសថ​បុរាណ​ចិន។ បើ​យោង​ទៅ​តាម​បញ្ជី​ឱសថ Materia Medica ​ដែល​សរសេរ​ដោយ​លោក Li Shizhen ក្នុង​អំឡុង​សតវត្ស​ទី ១៤នៃ​រាជវង្ស​មីង បាន​សរសេរ​ថា​ប្រសិទ្ធភាព​របស់​ផ្សិត​លីង​ជឺ ​ដែល​បាន​​ហូប​ដោយ​អធិរាជ​គីង ត្រូវ​គេ​ជឿ​ថា​វា​បាន​ជួយ​ពន្យារ​អាយុ និង​នាំ​រាសី​ដល់​រាជវង្ស​ពួកគេ​ផង។

 

ប្រសិន​បើ​របស់​ចម្លែក​ដែល​រក​បាន​ក្នុង​ទឹក​ជ្រៅ​នេះ​​ជា​ផ្សិត​លិញជឺ​មែន វា​នឹង​អាច​​នាំ​ប្រាក់​កម្រៃ​​ដ៏​ច្រើន​ដល់​អ្នក​នេសាទ​រូប​នេះ។ យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​ការ​ស្មាន​ប៉ុណ្ណោះ ធាតុ​ពិត​គេ​នៅ​តែ​មិន​ទាន់​ដឹង​ថា​វា​ជា​សត្វ​មាន​ជីវិត​ ឬ​ក៏​វត្ថុ​គ្មាន​ជីវិត​នៅ​ឡើយទេ៕

 

អ្នក​នេសាទ​ចិន​រក​ឃើញវត្ថ​ចម្លែក​អាថ៌កំបាំង​​ ក្នុង​ទឹក​ដ៏​ជ្រៅ​

 

អ្នក​នេសាទ​ចិន​រក​ឃើញវត្ថ​ចម្លែក​អាថ៌កំបាំង​​ ក្នុង​ទឹក​ដ៏​ជ្រៅ​

 

អ្នក​នេសាទ​ចិន​រក​ឃើញវត្ថ​ចម្លែក​អាថ៌កំបាំង​​ ក្នុង​ទឹក​ដ៏​ជ្រៅ​​​​​​​​​​​

 

ចុច​អាន៖ ចាប់​បាន​អំបូរ​ត្រី​ឆ្លាម​មុខ​អាក្រក់​ដ៏​កម្រ​ នៅ​ឆ្នេរ​ស្កុតឡែន

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ shanghaiist

  • អ្នក​នេសាទ​ចិន​រក​ឃើញវត្ថ​ចម្លែក​អាថ៌កំបាំង​​ ក្នុង​ទឹក​ដ៏​ជ្រៅ​已关闭评论
  • 935 views
  • Hide Sidebar
    A+
Publish on:2015/10/02  Category:ជីវិតនិងសង្គម
Tags: