មេខ្លោងចោរប្លន់ អ្នកបង្កើតក្រុម អ្នកផ្ដល់អាវុធ អ្នកបញ្ជាឱ្យប្លន់ និងអ្នកចែកផលប្រយោជន៍ ត្រូវ សមត្ថកិច្ចបង្ក្រាប

ភ្នំពេញ ៖ ប្រតិបត្ដិការរួមគ្នារវាងកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលខណ្ឌ៧មករា សហការជាមួយ កម្លាំងនគរបាល ខេត្ដកំពង់ស្ពឺ និង នគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិ បត្ដិការស្រាវជ្រាវ និងស៊ើបអង្កេត តាមជំនាញ របស់ខ្លួន ដោយយកចិត្ដទុកដាក់ជាទីបំផុត រហូតឈានទៅ ដល់ការ ចាប់ខ្លួនមេចោរប្លន់ម្នាក់ នៅក្នុងទឹកដីខេត្ដកំពង់ស្ពឺ ហើយបន្ដការ សួរនាំត្រៀមបញ្ជូន ទៅកាន់តុលាការ នៅថ្ងៃ ទី០២ឬថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ បើសិន នីតិវិធីនៃសំណុំរឿង មួយត្រូវបានបញ្ចប់។

មេចោរប្លន់ដែលបច្ចុប្បន្នស្ថិតក្រោមការ សួរនាំ និងឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ត្រូវបានមន្ដ្រី នគរបាលអះអាងថា «ជាអ្នកបង្កើតក្រុម រៀបចំផែនការ អ្នកបញ្ជាឱ្យធ្វើសកម្មភាព យកម៉ូតូប្រភេទអ្វីខ្លះ និងជាអ្នក បែងចែកផលប្រយោជន៍ នៅពេល ដែលបក្ខពួករបស់ខ្លួនធ្វើបានសម្រេច រួចយក ទៅលក់នៅខេត្ដកំពង់ស្ពឺ» ។

មេចោរប្លន់រូបនេះ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ នគរបាលខេត្ដកំពង់ស្ពឺ  និងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិបាក់ក ឃុំជ្រៃញែក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ទីដែលជននេះ ទទួលផលចោរកម្មពី បក្ខពួករបស់ខ្លួន ។

មេចោរប្លន់ឈ្មោះ ឈុំ សូនី ហៅណុប អាយុ៤១ឆ្នាំ មុខរបរមិនពិត ប្រាកដបច្ចុប្បន្ន ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ជាទីកន្លែង ចាប់ខ្លួន ដោយអនុវត្ដតាមដីកា បង្គាប់ឱ្យនាំ ខ្លួនរបស់លោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមបទចោទប្រកាន់ «សមគំនិតក្នុងអំពើលួច មានស្ថានទម្ងន់ទោស (ចូលរួមប្លន់) សន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ (អ្នកផ្ដល់អាវុធ គ្រឿងផ្ទុះនិង គ្រឿងរំសេវ) គ្រប់ប្រភេទដោយគ្មានការ អនុញ្ញាតនិងទទួលផលចោរកម្ម ប្រព្រឹត្ដនៅ ចំណុចផ្ទះលេខ៤៥Eo ផ្លូវលំ ក្រុម៥០ ភូមិ ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ និង នៅចំណុចមុខ សាលារៀន ទួលស្វាយព្រៃ ផ្ទះលេខ១៩៩ ក្រុម២៤ ភូមិ៥ សង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ តាមបញ្ញត្ដិមាត្រា២៩ ៣៥៣ ៣៥៧ ៤៨៨ ៣៩៩ និង៤០០ នៃ ក្រមព្រហ្មទណ្ឌ» ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា បានឱ្យដឹងថា ក្រោយពីមានបទល្មើសប្លន់ជាបន្ដបន្ទាប់ នៅក្នុងភូមិ សាស្ដ្ររាជធានី ភ្នំពេញរួចមក ស្នងការនគរបាល លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន ដាក់បទបញ្ជា ឱ្យកម្លាំង នគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយ នគរបាលតាមបណ្ដា ខណ្ឌសហការគ្នា បើកប្រតិបត្ដិការ ជាបន្ដបន្ទាប់ ដើម្បីស្រាវជ្រាវតាមចាប់ក្រុមចោរ ប្លន់ទាំងនោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ក្រោយធ្វើការស៊ើបអង្កេតតាមជំនាញ របស់ខ្លួន កម្លាំងនគរបាល សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង នគរបាលខេត្ដកំពង់ស្ពឺ បានធ្វើការចាប់ខ្លួនមេ ខ្លោងចោរប្លន់រូបនេះ ខណៈដែលបក្ខពួក ដែលនៅសេសសល់ ស្ថិតក្រោមការប្រមាញ់ បន្ដទៀត ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលចុង ក្រោយនេះ ជាពិសេសរដូវភ្ជុំបិណ្ឌ ករណីប្លន់ ប្រដាប់អាវុធបានកក្រើកឡើងវិញ គួរឱ្យ ព្រួយបារម្ភ សម្រាប់អ្នករាជធានីភ្នំពេញដែល ប្រើប្រាស់ម៉ូតូស៊េរីទំនើបពីព្រោះសកម្មភាពប្លន់ ដែលបានកើតឡើងមួយរយៈពេលនេះ មិនត្រឹមតែកើតឡើងនៅពេលយប់នោះទេ ពោលក្រុមចោរបាន ធ្វើសកម្មភាពទាំងថ្ងៃ ទៀតផង ។

មន្ដ្រីនគរបាល ជំនាញព្រហ្មទណ្ឌ រាជធានី ភ្នំពេញមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបថា ក្រុមចោរភាគ ច្រើនសំដៅ ប្លន់ម៉ូតូប្រភេទមួយចំនួនរួមមាន ម៉ាក់ឌុក ម៉ាក់ MSX ម៉ាកស្កុបពី ម៉ាកហុងដា សេ១២៥ និងម៉ាកនិកជាដើម ដែលសកម្មភាព របស់ពួកគេស្ថិត ក្រោមការបញ្ជាពីមេខ្លោង ដែលកុម្ម៉ង់ចំនួនម៉ូតូ ដើម្បីយកទៅលក់ឱ្យខ្លួន ។

រូបភាពសកម្មភាពប្លន់ទាំងនេះ ក្រុមចោរ មានយ៉ាងតិចបំផុតពីរនាក់ ហើយច្រើន៦នាក់ ជិះម៉ូតូ ស៊េរីទំនើបទៅកាក់ មុខក្រោយ ហើយដកកាំ ភ្លើងភ្ជង់ជនរងគ្រោះ ប្លន់យកម៉ូតូ តែក្នុង ចំណោមបទល្មើស ចុងក្រោយនេះ ការបាញ់សម្លាប់ ហាក់បីដូចជា មិនមានខ្លាំងនោះទេ ពោលគ្រាន់តែដកកាំភ្លើងភ្ជង់សំឡុតតែ ប៉ុណ្ណោះ ។ មួយវិញទៀត ក្រុមចោរទាំង នេះ បានប្រើរូបភាពធ្វើដូចជា ឈ្លោះប្រកែក គ្នាតាមដងផ្លូវ ដើម្បីកុំឱ្យមានការចាប់អារម្មណ៍ ពីមហាជនក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ ។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មានមួយ ចំនួនបានចាប់អារម្មណ៍ទៅលើសកម្មភាព កាច់ក លួចម៉ូតូ ដែលកើតឡើង ស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្ដែមើលទៅដូចជា រូបភាពតូចជាងប្លន់ ផ្ទុយទៅវិញ ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូច្នេះគេសង្ឃឹម ថា ទាំងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ តាមបណ្ដាខណ្ឌនានា សហការបង្ក្រាបករណី នេះឱ្យខាងតែបាន រក្សាសន្ដិសុខ ជូនប្រជាពលរដ្ឋ ហើយសម្រាប់ប្រជាពលរដ្ឋផ្ទាល់ ក៏ ត្រូវមានការប្រុងប្រយ័ត្នខ្លួនឯងផងដែរ តាមរយៈការមិនធ្វើដំណើរ តាមផ្លូវស្ងាត់ពេលយប់តែម្នាក់ឯង និងទុកដាក់ម៉ូតូ មានការចាក់សោឱ្យបានត្រឹមត្រូវ៕

មេខ្លោងចោរប្លន់ អ្នកបង្កើតក្រុម អ្នកផ្ដល់អាវុធ អ្នកបញ្ជាឱ្យប្លន់ និងអ្នកចែកផលប្រយោជន៍ ត្រូវ សមត្ថកិច្ចបង្ក្រាប

មេខ្លោងចោរប្លន់ អ្នកបង្កើតក្រុម អ្នកផ្ដល់អាវុធ អ្នកបញ្ជាឱ្យប្លន់ និងអ្នកចែកផលប្រយោជន៍ ត្រូវ សមត្ថកិច្ចបង្ក្រាប

មេខ្លោងចោរប្លន់ អ្នកបង្កើតក្រុម អ្នកផ្ដល់អាវុធ អ្នកបញ្ជាឱ្យប្លន់ និងអ្នកចែកផលប្រយោជន៍ ត្រូវ សមត្ថកិច្ចបង្ក្រាប