ប្រជាពលរដ្ឋ៤ស្រុក ផ្ទុះការតវ៉ានៅមុខ សាលាខេត្តបន្ទាយមានជ័យ រហូតដល់ការបិទផ្លូវចូល ពីព្រោះរឿងទំនាស់ដីធ្លី

បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋ មកពី៤ស្រុក បានផ្ទុះការ តវ៉ានៅមុខសាលា ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យអភិបាលខេត្ត ជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្នុងនោះមាន ទំនាស់មួយ ស្ថិតក្នុងភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក រវាង លោក លី សំអាន និងប្រជាពលរដ្ឋ១៧០គ្រួសារ ។

នៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃដដែលនេះ កម្លាំងនគរបាល បានធ្វើការបិទចរាចរណ៍ ទាំងសង្ខាងនៅលើផ្លូវជាតិលេខ៥ នៅមុខសាលាខេត្ត ដើម្បីចៀសវាងនូវការ កកស្ទះចរាចរណ៍។ ប្រជាពលរដ្ឋ ដែលមកតវ៉ានេះមានចំនួន១៨០នាក់ មកពី៦គោលដៅ នៃស្រុក-ក្រុង ចំនួន៤ក្នុងនោះមាន ស្រុកថ្មពួក លើដីទំនាស់២៩៣ហិកតា ស្រុកម៉ាឡៃ មានចំនួន២៨៤ហិកតា ស្រុកអូរជ្រៅជាង១ពាន់ហិកតា ចំណែកក្រុងសិរីសោភ័ណ្ឌ គឺការតវ៉ាលើបញ្ហាផ្លូវ ដែលក្រុមហ៊ុន ដឹកដីធ្វើឲ្យខូចផ្លូវពិបាកក្នុងការធ្វើដំណើរ។

ការតវ៉ានេះ  បច្ចុប្បន្នអាជ្ញាធរខេត្ត បានកោះហៅតំណាងភាគីទាំងអស់ ចូលជួបនៅសាលាខេត្ត ហើយការហៅ ជួបចរចានេះកើតឡើងជារឿយៗ រាល់ពេលមានការតវ៉ាកើតឡើង តែពុំបានធ្វើការដោះស្រាយភ្លាមៗនោះទេ គឺតែងតែសន្យាដោះស្រាយ នៅពេលក្រោយ។ ចាំមើលពេលនេះថា តើពួកគាត់ដោះស្រាយដោយរបៀបណា? ហើយប្រជាពលរដ្ឋយល់ព្រមត្រឡប់ទៅវិញដែរឬយ៉ាងណា?។

ក្នុងនោះផងដែរ គេឃើញលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចុះមកសម្របសម្រួល ក្នុងនោះបានសម្របសម្រួលទៅលើ ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ្ឌ នៃភូមិពង្រ ដែលបានប្ដឹងទៅលើទាហាន បិទផ្លូវមិនឲ្យពួកគាត់ ចូលធ្វើការស្រែចម្ការ និងបញ្ហាផ្លូវខូចនោះគាត់ នឹងចុះទៅពិនិត្យដល់ទីតាំងនោះ ដើម្បីឲ្យ ឃើញភាពជាក់ស្តែង ដើម្បរកដំណោះស្រាយ ជូនពួកគាត់៕