សំណុំរឿង​លោក ហុង សុខ​ហួរ តុលាការ​នឹង​បន្តសវនាការ​នៅ​ថ្ងៃទី​៧​តុលា​

​រាជធានី​ភ្នំពេញ​៖​តុលាការ​បានបញ្ចប់​ការសាកសួរ​លើ​សំណុំរឿង លោក ហុង សុខ​ហួរ ដែល​ជាប់ចោទ​ពីបទ​ក្លែង​សិ​ន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី ហើយនឹង​បើកសវនាការ​សាកសួរ​បន្ត​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ សប្តាហ៍​ក្រោយ​។​

​គួរ​បញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក ធ្វើការ​បកស្រាយ​ពី ស​ទ្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ក្លែងក្លាយ​ហើយ​បង្ហោះ​នៅលើ Facebook របស់លោក សម រង្ស៊ី​។ លោក​ត្រូវ​តុលាការ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន​ចំនួន ៣​ករណី​រួមមាន បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផែនទី និង​សន្ធិសញ្ញា​ឆ្នាំ​២០០៥ រវាង​កម្ពុជា​-​វៀតណាម​៕

សំណុំរឿង​លោក ហុង សុខ​ហួរ តុលាការ​នឹង​បន្តសវនាការ​នៅ​ថ្ងៃទី​៧​តុលា​