​ម៉ាឡេស៊ី​នឹង​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​៣​ពាន់​នាក់​

អាមេរិក​៖​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក Najib Razak បានប្រកាសថា នឹង​បើកទ្វារ​ទទួលយក​ជន​ស៊ី​រី​ចំនួន​៣​ពាន់​នាក់​នៅក្នុង​រយៈពេល ៣​ឆ្នាំ​ខាងមុខ និង​បាន​អំពាវនាវ​ដល់​ប្រទេស​ម៉ូ​ស្លី​ម​ផ្សេងទៀត​ឲ្យ​ចូលរួម​ទទួលបន្ទុក​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​សង្គម និង​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​។ ការ​ថ្លែង​បែបនេះ​របស់លោក Najib Razak បានធ្វើ​ឡើង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Channel News Asia ។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​កា​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ​៤​លាន​នាក់​បាននិងកំពុង​រសាត់​អណ្ដែត​ចេញពី​ប្រទេស​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង ចាប់តាំងពី​ឆ្នាំ​២០១១​មក​ដោយសារតែ​វិបត្តិ​សង្គ្រាមស៊ីវិល​៕

​ម៉ាឡេស៊ី​នឹង​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​៣​ពាន់​នាក់​