មានដឹងអត់ថា ហេតុអ្វីអ្នកមិនគួរញ៉ាំទឹកនៅក្នុងកែវ ដែលទុកចោល ពេញមួយយប់?

យល់ដឹង៖ ប្រហែលជាអ្នកទាំងអស់គ្នា ធ្លាប់កត់សម្គាល់ដឹងហើយថា ទឹកដែលទុកចោលយូរ តែងតែមានក្លិនចម្លែកមិនខាន និងអាចប្រែរសជាតិ ថែមទៀតផង។

មានដឹងអត់ថា ហេតុអ្វីអ្នកមិនគួរញ៉ាំទឹកនៅក្នុងកែវ ដែលទុកចោល ពេញមួយយប់?
រូបភាពតំណាងទឹកមួយកែវ

បើតាមការពន្យល់បែបវិទ្យាសាស្ត្រមួយ ស្តីអំពីរសជាតិមិនធម្មតា របស់ទឹកដែលទុកក្នុងកែវពេញមួយយប់ បានឲ្យដឹងថា ទឹកគឺផ្ទុយពីអាហារ ព្រោះថាទឹកធម្មតាមិនផ្ទុកជាតិស្ករ និងប្រូតេអ៊ីននោះទេ ដែលមានន័យថា វាងាយចម្លងមេរោគ ដោយពពួកអតិសុខុមប្រាណណាស់។

ដោយផ្អែកទៅលើ Discovery News ទឹកដែលដាក់ឲ្យត្រូវខ្យល់ ពេលខ្លះវាស្រូបយកបរិមាណតូចៗនៃឧស្ម័ន CO2 និងមួយផ្នែកតូចរបស់វាផ្សេងទៀត ត្រូវបានបំលែងទៅជាអាស៊ីតការបូនិច ដោយសារសមាសធាតុគីមី របស់វាត្រូវបានផ្លាស់ប្តូរ។

ជាងនេះទៅទៀត នៅពេលដែលអាស៊ីតកាបូនិចបញ្ចេញមួយ ឬក៏ពីរប្រូតុង ហើយបំលែងវាឲ្យទៅជា Bicarbonate ឬកាបូណាត ដែលធ្វើឲ្យ pH ក្នុងទឹកចុះថយ ជាហេតុនាំឲ្យរសជាតិរបស់ទឹកមានការផ្លាស់ ប្តូរតែម្តង។

មិនត្រឹមតែផ្លាស់ប្តូររសជាតិប៉ុណ្ណោះទេ ទឹកដែលដាក់ក្នុងកែវចោលជាច្រើនម៉ោងនោះ ក៏អាចបង្កឲ្យមាន បាក់តេរី និងធូលីថែមទៀតផង។

សរុបមក ទឹកដែលនៅក្នុងកែវជាច្រើនម៉ោង ពេលខ្លះក៏មិនអាក្រក់ទាំងអស់ដែរ ប៉ុន្តែប្រសិនបើអ្នកគិត ពិចារណាអំពីការពិតដែលបានពិពណ៌នាខាងលើមក អ្នកមិនគួរណាទទួលទានទឹកទាំងនោះ ខណៈពេល ដែលអ្នកកំពុងតែស្រេកទឹកក្រោយៗទៀត ជំនួសទឹកថ្មីនោះទេ៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត