ហេតុ​អ្វី​បាន​ជា Apple មិន​ចង់​អោយ​អ្នក Jailbreak iPhone, iPad, iPod?

ការ​ Jailbreak លើ​ឧបករណ៍​របស់ Apple មាន​ដូច​ជា iPhone, iPad, iPad វា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ នា​​ពេល​​បច្ចុប្បន្ន​នេះ។ ដោយ​សារ​តែ ក្រោយ​​ពេល​​ដែល Jailbreak រួច​រាល់ វា​ធ្វើ​អោយ​ដំណើរ​​ការ​​ប្រព័ន្ធ​ប្រតិបត្តិការ មានភាពងាយស្រួលជាងមុនច្រើន ហេតុដូច្នេះហើយ មនុស្សជាច្រើន ដែលប្រើប្រាស់ iPhone, iPad, iPod ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ដែលអាច Jailbreak បានមិនបំភ្លេចចោល​រឿង Jailbreak ឡើយ។

ហេតុ​អ្វី​បាន​ជា Apple មិន​ចង់​អោយ​អ្នក Jailbreak iPhone, iPad, iPod?

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ឧបករណ៍ដែល Jailbreak រួចរាល់ ភាសាខ្មែរគេហៅវាថា ឧបករណ៍​ដែល​ត្រូវ​បាន ហែកគុករួចរាល់​ ដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាង តាមអំពើចិត្តអ្នកប្រើប្រាស់​ដែល​ចង់​បាន។ ឧបករណ៍ដែល Jailbreak រួចរាល់ វាអាចលេង Theme វាអាចបើកមើលដំណើរការឯកសារ​លាក់ផ្សេងៗក្នុង Software របស់ Firmware ដែលបានតម្លើង ថែមទាំងអាចកែឆ្នៃបានទៀតផង។

ហេតុ​អ្វី​បាន​ជា Apple មិន​ចង់​អោយ​អ្នក Jailbreak iPhone, iPad, iPod?

ងាកមកកាន់ ប្រធានបទយើងវិញម្តង មានមនុស្សជាច្រើន កំពុងតែមានការ ងឿយឆ្ងល់ពីមូលហេតុដែល Apple មិនចង់អោយ អ្នកប្រើប្រាស់ផលិតផល របស់ខ្លួនធ្វើការ Jailbreak តាមពិតទៅ Apple ធ្វើដូចនេះ​គឺពិត​ជាត្រឹមត្រូវ ព្រោះបើ ឧបករណ៍ដែល Jailbreak រួចរាល់គឺលែង មានសុវត្ថិភាព ទៀតហើយ វាអាច​នឹង​មានបញ្ហា កើតឡើតបានគ្រប់ពេល មួយវិញទៀត ឧបករណ៍ដែល Jailbreak រួចរាល់មានល្បិចមួយ អាចលុបគណនី iCloud ចេញពី ឧបករណ៍នោះ ហើយអាចប្រើប្រាស់បានធម្មតា លុះត្រាតែធ្វើការ​ Restore ទើបគណនីនោះត្រឡប់មកវិញ​ ប៉ុន្តែបញ្ហានេះគឺវាផ្តល់ អត្ថប្រយោជន៍ ដល់អ្នកលក់ អាច​បោក​ប្រាស់ អ្នកទិញបានគ្រប់ពេល និង អំពើចោរកម្មផ្សេងៗជាដើម។

មូលហេតុចំបងរបស់ Apple មានច្រើនណាស់ ដែលមិនចង់អោយ អតិថិជនរបស់ខ្លួនធ្វើការ Jailbreak ព្រោះអី Jailbreak វាខុសពី Firmware របស់ Apple ដែលបានមករួចជាស្រេច អាចធ្វើអោយប្រព័ន្ធ​ដំណើរ​​ការលើ ឧបករណ៍ដើរយឺត និង ស៊ីថ្មជាដើម​ និងធ្វើអោយមនុស្សភាគច្រើន យល់ច្រលំថា ឧបករណ៍​របស់ Apple អន់អាចធ្វើអោយទីផ្សារនៃការលក់ iPhone, iPad, iPod របស់ Apple កាន់តែ​ធ្លាក់​ជាលំដាប់ផងដែរ។

ហេតុ​អ្វី​បាន​ជា Apple មិន​ចង់​អោយ​អ្នក Jailbreak iPhone, iPad, iPod?

ឥឡូវនេះប្រហែលជាអ្នកឈប់ឆ្ងល់ ហើយថា ហេតុអ្វីបានជា Apple មិនចង់អោយអ្នកធ្វើការ Jailbreak លើ iPhone, iPad, iPod ទៀតនោះ ព្រោះអីវា ពិតជាមានគុណវិបត្តិជាច្រើន សម្រាប់អ្នកប្រើប្រាស់។ យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួន រួមទាំងខ្ញុំផងនោះ នៅតែចង់ធ្វើការ Jailbreak ដដែល ព្រោះអី​សម្រាប់​ខ្ញុំចង់ស្គាល់ Tweak ថ្មីៗ Theme ដែលប្លែកៗ អមជាមួយ Style អក្សរ និងមិនសូវគិតពី​សុវត្ថិភាព​​ប៉ុន្មានទេ ព្រោះអីខ្ញុំមិនសូវ មានឯកសារសំខាន់ៗ រក្សារទុកក្នុងទូរស័ព្ទរបស់ខ្ញុំឡើយ។

  • ដោយ: Meng
  • 1:59 PM, 02 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ