ឆ្កែអនាថា បិះនឹងជួបយុមរាជទៅហើយ ចេះសំណាង មានមនុស្សចិត្ដល្អជួយ(មានវីដេអូ)

ឥណ្ឌា៖ ឆ្កែដ៏កំសត់មួយក្បាល ដែលដេកនៅលើចិញ្ចើមផ្លូវ និងគ្មានសង្ឃឹមថា នៅរស់រានមានជីវិត ត្រូវបាន មជ្ឈមណ្ឌល ជួយសង្គ្រោះសត្វ ឈ្មោះថា  Animal Aid Unlimited ជួយស្រោច ស្រង់ជីវិត ទាន់វេលា។

នេះបើតាមវីដេអូ ដែលបង្ហោះឡើង ដោយមជ្ឈមណ្ឌលជួយសង្គ្រោះសត្វនេះ បានបង្ហាញ ឲ្យឃើញ ពី អ្នកស្ម័គ្រចិត្ដ នាំគ្នាជួយ សត្វឆ្កែ ដែលកំពុងតែ ដេកនៅលើចិញ្ចើមផ្លូវ ដ៏មមាញឹក និងបញ្ជូនវាទៅកាន់ មជ្ឈមណ្ឌល។ នៅក្នុងនោះ បានឲ្យដឹងថា ឆ្កែមួយក្បាលនេះ មានជំងឺ ម្យ៉ាងឈ្មោះថា Mange ដែលជាប្រភេទជំងឺស្បែក របស់ថនិកសត្វ ដែលបង្កឡើងដោយ ពពួកសត្វល្អិតប៉ារ៉ាស៊ីត ដែលពេលខ្លះ វាអាចឆ្លងមកដល់ មនុស្សផងដែរ ។ មួយវិញទៀត ជំងឺនេះនឹងបង្កឲ្យ មានអាការៈរមាស់ខ្លាំង, ជ្រុះសក់ ឬរោម និងអាចជាក្លាយជា ជំងឺកមរមាស់ និងដំបៅ តែម្ដង។

យ៉ាងណាមិញ ក្រោមការមើលថែ ដូចជា ងូតទឹក និងផ្ដល់ថ្នាំ អស់រយៈពេល ១០ថ្ងៃ សត្វឆ្កែនេះ ហាក់ដូចជា ធូរស្រាល និងមានស្ថាន ភាពល្អប្រសើរជាងមុន ហើយ ២ខែក្រោយមក រោមរបស់ឆ្កែនេះ ក៏បាន ដុះឡើងវិញ និងវាក៏សប្បាយរីករាយ ជាមួយនឹង សត្វដទៃ ដែលស្ថិតនៅ កន្លែងជាមួយវា៕ឆ្កែអនាថា បិះនឹងជួបយុមរាជទៅហើយ ចេះសំណាង មានមនុស្សចិត្ដល្អជួយ(មានវីដេអូ)
វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត