ធ្លាយ​រឿងអាស្រូវ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ គឺ​និស្សិត​គ្មាន​មុខ​ចូល​រៀន​ តែ​លទ្ធផល​ទទួល​បាន​ពិន្ទុ​ជាប់​

​សាកលវិទ្យាល័យ​ការពារ​ជាតិ​ (National​ Defense​ University-NDU)​ មាន​លោក​ឧត្តមសេនីយ៍ឯក​ សាស្ត្រាចារ្យ​បណ្ឌិត​ អ៊ុ​ង​ ស៊ា​ន​ ជា​សាកល​វិទ្យា​ធិ​ការ​ ដែល​ឋិត​ក្រោម​ការ​ដឹកនាំ​ និង​ផ្គត់ផ្គង់​ដោយ​ផ្ទាល់​ពី​ក្រសួងការពារជាតិ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​នោះ​ បាន​បែកធ្លាយ​រឿងអាស្រូវ​ល្បី​ចេញ​មក​ក្រៅ​ថា​ និស្សិត​គ្មាន​មុខ​ចូល​ថ្នាក់រៀន​ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​ក៏​មានឈ្មោះ​ជាប់​ដែរ​ ឲ្យ​តែ​មាន​លុយ​លួង​ចិត្ត​សាស្ត្រាចារ្យ​មួយ​ចំនួន​ និង​អ្នកគ្រប់គ្រង​សាកលវិទ្យាល័យ​ ជា​ការ​ស្រេច​ ។​

​ប្រភព​ព័ត៌មាន​ពី​យោធា​ចា​រ្យ​មួយ​រូប​ បង្ហើប​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ឲ្យ​ដឹង​ថា​ និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ ដែល​ជា​កូនចៅ​សែស្រឡាយ​អ្នកធំ​ ជា​នាយទាហាន​មិន​តិច​នាក់​ទេ​ ដោយ​អាង​អំណាច​សាច់ញាតិ​របស់​ខ្លួន​ និង​អាង​ទឹក​លុយ​ ក្នុង​នោះ​មានកូន​ប្រុស​របស់​ឯកឧត្តម​ ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ថៅកែ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP)​ម្នាក់​ផង​ គឺ​លោក​អនុសេនីយ៍ឯក​ ជា​ ស័​ក្ត​ណា​ អត្តលេខ​០២៤៦១០​ បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ​ ជា​និស្សិត​សិក្សា​ផែ្ន​ក​មហាវិទ្យាល័យ​បញ្ជាការ​-​សេនាធិការ​ ជំនាន់​ទី​១៤​ មិនសូវ​ឃើញ​មុខ​ចូល​សាលារៀន​ទេ​ ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ពិន្ទុ​ជាប់​និទ្ទេស​បង្គួរ​យ៉ាង​ហ៊ឺហា​ (Sic!)​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ សាស្ត្រាចារ្យ​បណ្ឌិត​ អ៊ុ​ង​ ស៊ា​ន​ ជា​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​រឿងអាស្រូវ​និស្សិត​គ្មាន​មុខ​ចូល​រៀន​ តែ​លទ្ធផល​ទទួល​បាន​ពិន្ទុ​ជាប់​នេះ​ ។​

​សាកលវិទ្យាល័យ​ការពារ​ជាតិ​ មាន​៥​មហាវិទ្យាល័យ​ គឺ​ ៖​ ១-​មហាវិទ្យាល័យ​ការពារ​ជាតិ​,​ ២-​មហាវិទ្យាល័យ​បញ្ជាការ​-​សេនាធិការ​,​ ៣-​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​ និង​ភាសា​,​ ៤-​មហាវិទ្យាល័យ​អប់រំ​ចិត្តសាស្ត្រ​-​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា​,​ ៥-​មហាវិទ្យាល័យ​ព័ត៌មាន​ព័ត៌មានវិទ្យា​-​ព័ស្តុភារ​ហិរញ្ញវត្ថុ​ និង​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​ឯកសារ​ជា​ចំណុះ​ ។​

​និស្សិត​សាកលវិទ្យាល័យ​ការពារ​ជាតិ​មួយ​ចំនួន​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មេត្តា​ស៊ើបអង្កេត​ និង​មាន​វិធានការ​ទៅ​លើ​ករណី​លេច​ធ្លាយ​រឿងអាស្រូវ​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ ដែល​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​កង​យោធពលខេមរភូមិន្ទ​នោះ​ផង​ ៕​

ធ្លាយ​រឿងអាស្រូវ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ គឺ​និស្សិត​គ្មាន​មុខ​ចូល​រៀន​ តែ​លទ្ធផល​ទទួល​បាន​ពិន្ទុ​ជាប់​ ធ្លាយ​រឿងអាស្រូវ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ គឺ​និស្សិត​គ្មាន​មុខ​ចូល​រៀន​ តែ​លទ្ធផល​ទទួល​បាន​ពិន្ទុ​ជាប់​