មីន ឆា​លីដា ឆេះដុំ មិនឱ្យ​យក​ម្តាយ​នាង​មក​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ក្លែងក្លាយ​រវាង ម៉ាក និង គីម​ប៊ឺ​លី​

Sanofi

​ថ្មីៗ​នេះ ព័ត៌មាន​ក្តៅៗ​រវាង​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat) និង គូស្នេហ៍​របស់លោក​គឺ​អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស (Kimberly Ann Voltemas) កំពុងតែ​ធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​។ បើតាម​ពាក្យ​ចចាមអារ៉ាម​ដែល​លេចឮ​គឺ​លោក ម៉ាក កំពុងតែ​ជួយ​អ្នកនាង គីម​ប៊ី​លី សាង​រូបភាព​ស្នេហា​ផ្អែមល្ហែម​ដើម្បី​បិទបាំង​ព័ត៌មាន​ដែល​អ្នកនាង គីម​ប៊ី​លី ប្រើ​ថ្នាំញៀន​។



​សម្រាប់​អ្នក​ក្រោយខ្នង​ដែល​បង្កើត​ព័ត៌មាន​នេះ គឺមាន​ពាក់ព័ន្ធ​នឹង​ម្តាយ​របស់​អ្នកនាង មីន ឆា​លីដា (Mint Chalida) ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​អ្នកនាង គីម​ប៊ឺ​លី ។ តាម​ប្រភពព័ត៌មាន​បញ្ជាក់ថា ម្តាយ​របស់​អ្នកនាង មីន ឆា​លីដា ជា​អ្នក​ឈរ​ពី​ក្រោយពី​ពាក្យ​ចចាមអារ៉ាម​ដែលថា អ្នកនាង គីម​ប៊ឺ​លី និង លោក ម៉ាក មិនបាន​ស្រឡាញ់គ្នា​ពិតប្រាកដ​ទេ រូបភាព​ផ្អែមល្ហែម​ដែល​ពួកគេ​បាន​បង្ហោះ​គឺ​គ្រាន់តែ​ជាការ​សាង​ព័ត៌មាន​ដើម្បី​ជួយ​បិទបាំង​ព័ត៌មាន​ដែល​អ្នកនាង គីម​ប៊ឺ​លី ប្រើ​ថ្នាំញៀន​។​



​អ្នកនាង មីន ឆា​លីដា បានប្រកាសថា ម្តាយ​របស់​អ្នកនាង​មិនមែនជា​មេក្លោង​ដែល​បង្កើត​ព័ត៌មាន​ស្នេហា​ក្លែងក្លាយ​របស់លោក ម៉ាក និង អ្នកនាង គីម​ប៊ឺ​លី ឡើយ ហើយក៏​ស្នើ​សុំឱ្យ​អ្នកយកព័ត៌មាន​សុំ​កុំ​យក​ម្តាយ​របស់​អ្នកនាង​មក​ធ្វើជា​ប្រធានបទ​ទៀត​។ កន្លងមកនេះ​ធ្លាប់មាន​ព័ត៌មាន​ថា អ្នកនាង មីន ឆា​លីដា បង្កទំនាស់​ជាមួយ​មិត្តភក្តិ​រួម​អាជីព​ដែល​មិត្តភាព​រវាង​ពួកគេ​ទាំង ៤ គឺ​មិនអាច​វិល​ទៅ​ដូចដើម​បានឡើយ ។ គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង មីន ឆា​លីដា អ្នកនាង គីម​ប៊ឺ​លី អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) និង អ្នកនាង ម៉ារ​ហ្គី រ៉ា​ស្រ៊ី (Margie Rasri ) ជា​មិត្តភក្តិ​ជិតស្និទ្ធ​បន្ទាប់ពី​ពួកគេ​ថត​រឿង​ជាមួយគ្នា​ក្នុង​រឿង «​ស្នេហា ៤ ដង​» (4 Huajai Haeng Koon Kao)​។​


អ្នកនាង មីន ឆាលីដា និង ម្តាយ

​មិត្តភាព​របស់​ពួកគេ​ចាប់ផ្តើម​រង្គោះរង្គើ​នៅពេលដែល​កម្មវិធី​ថត​បង្ហាញ​ម៉ូដ​ឱ្យ​ទស្សនា​វ​ដ្តី បែរជា​បាត់​វត្តមាន​អ្នកនាង មីន ឆា​លីដា ដែល​កន្លងមក​ពួកគេ​ទាំង ៤ គឺ​រួម​ការងារ​ជាមួយគ្នា​រហូត​។ អ្នកនាង មីន ឆា​លីដា បាន​ប្រាប់ថា កាលនោះ​ខាង​ទស្សនា​វ​ដ្តី​បាន​ទាក់ទង​នាង​តាំងពី​ដើមឆ្នាំ តែ​ក៏​មិនដឹងថា​មកពី​មូលហេតុ​អ្វីដែល​បានជា​រូបអ្នក​នាង​មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ថត​ជុំគ្នា​ដូច​សព្វដង​។ នៅពេល​សម្ភាស​ជាមួយ​ខាង​ទស្សនា​វ​ដ្តី អ្នកនាង គីម​ប៊ឺ​លី និង អ្នកនាង យ៉ា​យ៉ា មិនបាន​រំឭក​អ្វី​ពី​អ្នកនាង មីន ឆា​លីដា ឡើយ មានតែ​អ្នកនាង ម៉ារ​ហ្គី តែប៉ុណ្ណោះ​ដែល​រំឭក​ពី​រូបអ្នក​នាង ដូចនេះ​ទស្សនិកជន​គ្រប់គ្នា​ក៏​ចាប់ផ្តើម​គិតថា អ្នកនាង មីន ឆា​លីដា គឺមាន​ទំនាស់​ជាមួយ​អ្នកនាង យ៉ា​យ៉ា ហើយ​ឥឡូវ​គឺ​បន្ត​មកដល់​អ្នកនាង  គីម​ប៊ី​លី ទៀត​។​


រឿង «ស្នេហា ៤ ដង» (4 Huajai Haeng Koon Kao)

​ទោះជា​យ៉ាងនេះ​ក្តី អ្នកនាង មីន ឆា​លីដា នៅតែ​អះអាងថា អ្នកនាង និង អ្នកនាង យ៉ា​យ៉ា មិនបាន​ឈ្លោះ​គ្នា​ដូចដែល​ទស្សនិកជន​បាន​សង្ស័យ​នោះទេ រីឯ​រឿង​ដែលថា​ម្តាយ​អ្នកនាង​ជា​អ្នកបង្កើត​ពាក្យ​ចចាមអារ៉ាម​ស្នេហា​ក្លែងក្លាយ​របស់​អ្នកនាង គីម​ប៊ី​លី ក៏​សុទ្ធតែជា​ពាក្យ​ចចាមអារ៉ាម​។ អ្នកនាង មីន ឆា​លីដា បាន​បន្ថែមទៀតថា រឿង​ព័ត៌មាន​ស្នេហា​ក្លែងក្លាយ​របស់​អ្នកនាង គីម​ប៊ី​លី និង លោក ម៉ាក ដែល​បង្ហោះ​ពេញ​អន​ឡាញ គឺ​អ្នកនាង​គ្រាន់តែ​ឃើញ​ចំណងជើង​តែប៉ុណ្ណោះ មិនមាន​ពេលវេលា​ចូល​អាន​ថា​សាច់រឿង​ខាងក្នុង​យ៉ាងម៉េច​ផង​។ ហើយ​ម្យ៉ាងទៀត ទោះជា​ស្នេហា​របស់​ពួកគេ ពិត​ក៏ដោយ​មិន​ពិត​ក៏ដោយ ក៏​មិនមាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​អ្នកនាង​ឡើយ ព្រោះនេះ​ជីវិត​ផ្ទាល់ខ្លួន​របស់​ពូកគេ តែ​សុំ​តែ​កុំ​យក​ម្តាយ​របស់​អ្នកនាង​មក​ពាក់ព័ន្ធ​ជាមួយ​បាន​ហើយ​។




​អ្នកនាង មីន ឆា​លីដា បានបញ្ជាក់​ជា​ចុងក្រោយ​ថា កន្លងមកនេះ ពេល​ជួប​មុខ​គឺ​អ្នកនាង​ជា​ភាគី​ដែល​និយាយ​ពាក្យសួរ​ស្តី និង រាក់ទាក់​មុន​ជានិច្ច​មិត្តភក្តិ​រហូត​ជានិច្ច បើ​មិន​ជឿ​អាច​សួរ​ទៅ​ពួកគេ​បាន គ្រាន់តែ​កា​ងារ​រវល់​មិនសូវ​បាន​ជួប​មុខ​គ្នា ដូចនេះ​ទស្សនិកជន​ក៏​គិតថា ទំនាក់ទំនង​មិត្តភាព​នៅ​មិនទាន់បាន​ដោះស្រាយ​៕ ខេ​រី​
(​ប្រភព​៖ បូ​ហ្សា​)