សម្តេចតេជោ ហ៊ុន សែន​ ៖ គ្មានការសប្បាយរីករាយ​ណាដែលចេញមកពី​សង្គ្រាម ​អស្ថិរភាព​និងការប្រឈមនោះទេ

រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(FacebooK)​ផ្លូវការរបស់​សម្តេចបង្ហោះ​នៅប៉ុន្មាននាទី មុន នេះថា ​"សន្តិភាពគឺជាសេចក្តីត្រូវ​ការចាំបាច់បំផុតទាំងក្នុងការរស់នៅ​ និងក្នុងការកសាងប្រទេស ។​ សន្តិភាពបានផ្តល់​ឧិកាសដល់កម្ពុជា​ ​បានរៀបចំការបោះឆ្នោតរៀងរាល់
អាណត្តិ ​ហើយរាជរដ្ឋាភិបាល​មានពេលវេលា ស្តារ ​កសាង និង​អភិវឌ្ឍន៍ប្រទេសជាតិ។ ​សន្តិភាពគឺបានធ្វើ​អោយប្រជាពលរដ្ឋញញឹមប្រកបដោយក្តីសង្ឃឹមទាំងអស់គ្នា​ក្នុង​ការអភិវឌ្ឍន៍​សង្គមក្រុមគ្រួសារ​អោយរីកចម្រើន "។

ជាមួយនឹងការពន្យល់​លើកឡើងពីការផ្លាស់ប្តូរ​បាននំាមកនូវ​ការបាត់បង់​ជីវិតពលរដ្ឋកម្ពុជាជាង៣លានពីអតីតកាល​ និងប្រវត្តិនៃការតស៊ូ និងការចរចា​ផ្សះផ្សាបង្រួបបង្រួម​ជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី​បានសរសេរទៀតថា ​មកទល់ថ្ងៃនេះ​ សន្តិភាពបានធ្វើអោយ​ប្រទេសយើងកាន់តែរីកចម្រើន​បោះជំហានទៅមុខ ។ ​

សន្តិភាពធ្វើ​​អោយ​ប្រជាពលរដ្ឋ​រស់​នៅជួបជុំសុខសប្បាយរីករាយ​ជាមួយក្រុមគ្រួសារ ​និង និងមានឧិកាសធ្វើ​បុណ្យទានទៅតាមប្រពៃណី​ទំនៀមទម្លាប់​ដូចពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅពេលនេះជាដើម​ ។ សន្តិភាពដែលយើងបាន​ទទួលពេញលេញមកទល់ពេលនេះ​ គឺមានការលះបង់ និងពលីអាយុជីវិត​មនុស្សច្រើនណាស់ ​ដូច្នេះយើងទាំងអស់គ្នា​ត្រូវតែចូលរួមបន្តថែរក្សា​ និងការពារសន្តិភាព​អោយបានរឹងមាំល្អ ​ដើម្បីប្រទេសជាតិ​យើងកាន់តែរីកចម្រើន​ខ្លាំងឡើងថែមទៀត "។

សម្តេចតេជោ ​ហ៊ុន សែន បានបន្តថា "​គ្មានការសប្បាយរីករាយ​ណាដែលចេញ​មកពីសង្គ្រាម ​អស្ថិរភាព​និងការប្រឈមមុខនោះទេ ​។ ត្រូវរួមគ្នា​ការពារនៅអ្វីដែលយើង កំពុងមាន​ ពិសេសគឺសន្តិភាព ៕