សមត្ថកិច្ច​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈនៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ក្រុង​ប៉ោយ​ប៉ែ​ត ​៖ ដោយ​បាន​ទទួល​បទបញ្ជា​ពី​លោក​វរ​សេនី​យ៏​ត្រី អ៊ុំ​ សុផល ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី២​ តុលា ២០១៥ ​​សមត្ថកិច្ច​​ផែន​សណ្តាប់ធ្នាប់​ចរាចរ​ណ៏​ដឹក​នាំ​ដោយ​លោក​អនុ​សេនី​យ៏​ឯក ញ៉ា​ន អ៊ុយ​អ៊ា​ង ​​អធិការរង​​ និងលោក​អនុ​សេនី​យ៏​ឯក សៅ សា​រឿ​ន ​នាយ​ផ្នែក រួម​ទាំង​មន្ត្រី​ចំនួន២០​​នាក់​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត នា​រដូវ​បុណ្យកាន់បិណ្ឌ នៃ​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ បាន​​អប់រំ​​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ផ្សេង​ៗ និង​រថយន្តឈ្នួល​ឱ្យ​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក ចេះអធ្យាស្រ័យ​គ្នា ​ពេល​បើកបរ​​​កុំ​ហូប​​​ជាតិ​ស្រវឹង បើកបរ​តាម​ល្បឿន​ដែល​បាន​​កំណត់ មិន​ផ្ទុក​​ទំនិញ​សំពីងសំពោង មិន​បិទ​ស្កុ​ត​ខ្មៅ មិន​​ដឹក​លើស​ចំណុះ ​និង​​ពាក់​​ស្លាក​លេខ​ឱ្យ​បាន​​​ត្រឹមត្រូវ​ ៕

​​​ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​​​​​