ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម្ចាស់​គេ​ឃើញ​ទាន់​ចាប់បាន​ម្នាក់ រត់​រួច​ម្នាក់​

កណ្តាល: ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា ដេញ​និង​ព័ទ្ធ​ចាប់បានបន្ទាប់ពី​ពួកគេ​បានធ្វើ សកម្មភាព​ម៉ូត​គេ​ទុ​លើ​ភ្លឺស្រែ​​ជិះ​គេចខ្លួន តែ​ត្រូវ​ម្ចាស់ឃើញ​ទាន់​ស្រែក​ឆោ​រ​ឡោ​ចាប់បាន​ម្នាក់ និង​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​។​

​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ព្រឹក ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ នៅចំណុច​លើ​ភ្លឺស្រែ ភូមិ​បឹង​អញ្ចាញ ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ឈ្មោះ​ពក ភាស់ ភេទ​ស្រី អាយុ៣៤​ឆ្នាំ  នៅ​ភូមិ​បឹង​រមាស់ ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរកសិករ​។​ចំណែក​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​នោះ​មាន ឈ្មោះ ឡេង ផា ភេទប្រុស  អាយុ​២៧​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រខេត្តព្រៃវែង ស្នាក់នៅ​ការដ្ឋាន​សំណង់ ម្តុំ​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញមុខរបរ​កម្មករសំណង់ ។ រីឯ​គ្នា​ម្នាក់​ដែល​គេចខ្លួន​ឈ្មោះ សំណាង ភេទ​ប្រុសអាយុ​ប្រហែល​២៥​ឆ្នាំ នៅ​ខេត្តកំពង់ឆ្នាំង ។​

 ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ដកហូត​ម៉ូតូ  ម៉ាក​ហុង សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ២០១៤ គ្មាន​ផ្លាកលេខ ១​គ្រឿង រួច​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។​ក្នុងនោះ​​វត្ថុតាង​ចាប់យក​៖ -​សោរ​ក្សៀ​១.​ផ្លែ​ទួ​ណឺ​វី​ស​សម្រួច​មុខ​១ .​កូនសោរ​៣​។​

 នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ស្ទូងស្រូវ ដោយ​ទុក​ម៉ូតូ​លើ​ភ្លឺស្រែចម្ងាយ​ពី​កន្លែង​ស្ទូង​ប្រហែល​២០​ម៉ែត្រ ។ ពេល​កំពុង​ឱន​ស្ទូងស្រូវ ស្រាប់តែ​ឮសម្លេង​ក្រឹកៗ ក៏​ងាកមើល បានឃើញ​ជនសង្ស័យ​២​នាក់ កំពុង​ជិះ​ម៉ូតូ​ខ្លួន​ចេញទៅ ។ឃើញ​ដូច​នោះ​(​ខ្លួន​)​ជនរងគ្រោះ បាន​ស្រែក​ឆោ​រ​ឡោ ឲ្យ​គេ​ជួយ ហើយ​ដឹង​ដល់សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ដេញតាម និង​ស្ទា​ក់បាន​នៅចំណុច​ផ្លូវជាតិ​លេខ​៥១ ភូមិ​អង្គ​តា​សិត​ឃុំ​ទួល​ព្រេជ​​បាន​ម្នាក់​និង​ម្នាក់​គេចខ្លួនបាត់​។​

 សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​និង​វត្ថុតាង សោរ​ក្សៀ​១.​ផ្លែ​ទួ​ណឺ​វី​ស​សម្រួច​មុខ​១ .កូនសោរ​៣ រួច​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។​

 ចំណែក​បក្ខពួក​ម្នាក់​ដែល​កំពុង​រត់គេចខ្លួន ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​ស្រាវជ្រាវតាម​ចាប់​យកមក​ផ្តន្ទាទោស តាមច្បាប់​ជា​ក្រោយ​៕N

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម្ចាស់​គេ​ឃើញ​ទាន់​ចាប់បាន​ម្នាក់ រត់​រួច​ម្នាក់​

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម្ចាស់​គេ​ឃើញ​ទាន់​ចាប់បាន​ម្នាក់ រត់​រួច​ម្នាក់​
ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម្ចាស់​គេ​ឃើញ​ទាន់​ចាប់បាន​ម្នាក់ រត់​រួច​ម្នាក់​