ទស្សនកិច្ច​ទីក្រុង​ប៉ារីស​៖ ចៅហ្វាយក្រុង​ភ្នំពេញ នឹង​ស្នើសុំ​រដ្ឋាភិបាល​បារាំង ផ្តល់​អ្នកជំនាញ​លើ​ការដឹកជញ្ជូន​សាធារណៈ

: ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស លោក ប៉ា សុជាតិ​វង្ស និង​គណៈប្រតិភូ នឹង​ទៅ​សិក្សា​ពី​ប្រព័ន្ធ​ចរាចរណ៍ ការដឹកជញ្ជូន​សាធារណៈ ការរៀបចំ​សណ្តាប់ធ្នាប់​ចិញ្ចើមផ្លូវ ក្នុង​ទីក្រុង​ប៉ារីស ជាពិសេស​គណៈប្រតិភូ នឹងធ្វើ​ការស្នើសុំ​ដល់​រដ្ឋាភិបាល​បារាំង ជួយផ្តល់​អ្នកជំនាញ​លើ​ការងារ​នេះ នៅ​រាជធានី​ភ្នំពេញ​។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​គណៈប្រតិភូ​ជាង ២០​នាក់ កាលពី​យប់​ថ្ងៃទី​១ ខែតុលា បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅ​ក្រុងប៉ារីស នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោកស្រី​អភិបាលក្រុង​ប៉ារីស ដែល​ទើប​ទទួល​ដំណែង​ថ្មី និង​ដើម្បី​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​សាលាក្រុង​ភ្នំពេញ និង​សាលា​ក្រុងប៉ារីស និង​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ទុយ​នី​ស៊ី​។ ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឡើង​រហូតដល់​ថ្ងៃ​១២ ខែតុលា​។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មុនពេល​ឡើង​យន្តហោះ​នៅ​ចំណត​អាកាសយាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពីពេល​កន្លងទៅ ទីក្រុង​ប៉ារីស​បាន​ជួយ​កិច្ចការ​យ៉ាងច្រើន​ដល់​រាជធានី​ភ្នំពេញ ពិសេស​ទាក់ទង​នឹង​កិច្ចការ​នគរូបនីយកម្ម ការងារ​សាធារណៈ​និង​ដឹកជញ្ជូន ប្រព័ន្ធ​លូបង្ហូរទឹក ជាដើម ហើយ​កន្លងមក​យើង​បាន​បង្កើត BAU ដែលជា​កន្លែង​នគរូបនីយកម្ម​ដំបូង​បំផុត ក៏​ទីក្រុង​ប៉ារីស ជា​អ្នក​ជួយ​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​។ ឯកសារ​ប្លង់គោល​រាជធានី​ភ្នំពេញ ដែល​ត្រៀម​ដាក់ជូន​រាជរដ្ឋាភិបាល​អនុម័ត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​ត្រូវបាន​ទីក្រុង​ប៉ារីស​ជួយ​រៀបចំ​។​

​លោក​ឲ្យ​ដឹង​ទៀតថា  គណៈប្រតិភូ​ធ្វើដំណើរ​ទៅ​ក្រុងប៉ារីស ដើម្បី​រឹតចំណង​សម្ព័ន្ធមេត្រីភាព​ជាមួយគ្នា ហើយនឹង​អាចធ្វើ​កា ចុះហត្ថលេខា​លើ​កំណត់ហេតុ​ណាមួយ ជា​សេចក្តី​ប្តេជ្ញាចិត្ត​ណាមួយ ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ត​ទៅមុខទៀត​។

​ក្នុងគណៈ​ប្រតិ​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង​មួយចំនួន ក្នុងការ​ដកស្រង់​បទពិសោធន៍ ក្នុងការ​គ្រប់គ្រង​ការងារ​ដឹកជញ្ជូន​សាធារណៈ ពីព្រោះ​ទីក្រុង​ប៉ារីស​ទទួលបាន​ជោគជ័យ​ណាស់​ក្នុងការ​រៀបចំ ការងារ​ដឹកជញ្ជូន​សាធារណៈ​នេះ ដើម្បី​យកមក​អភិវឌ្ឍន៍​ក្នុង​រាជធានី​ភ្នំពេញ​។

​លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែង​ប្រាប់ថា ដូច្នេះ​គណៈប្រតិភូ ក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ប្រធាន​អគ្គនាយក​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​របស់​ទីក្រុង​ប៉ារីស​។ យើង​នឹង​ទៅ​សិក្សា​ពី​ប្រព័ន្ធ​ចរាចរណ៍ ការគ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍ និង​សិក្សា​លើ​ការងារ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ការរៀបចំ​សណ្តាប់ធ្នាប់​ចិញ្ចើមផ្លូវ​។

​លោក​បាន​បញ្ជាក់ថា "​នេះ​សុទ្ធតែជា​អ្វីដែល​យើងខ្ញុំ​ទន្ទឹង​ចង់បាន​រៀបចំ​ធ្វើ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​យើង​នឹង​ទៅ​ដកស្រង់យក​បទពិសោធ​ន៍​ជាមួយ​ទីក្រុង​ប៉ារីស​"​។

​លោក ឡុង ឌី​ម៉​ង់ បាន​បន្តថា ក្នុងជំនួប​ជាមួយ​បារាំង យើង​នឹង​ស្នើសុំ​អ្នកជំនាញ​បារាំង​លើ​ការងារ​ដឹកជញ្ជូន ការងារ​ចរាចរណ៍ ជាពិសេស​លើ​បញ្ហា​ប្លង់គោល​ដែល​យើង​ត្រូវតែ​ធ្វើ​ឲ្យ​វា​ប្រសើរ​ជាង​មុន ធ្វើ​បច្ចុប្បន្នភាព​ប្លង់គោល​សម្រាប់​ប្រើប្រាស់​ដីធ្លី​របស់​រាជធានី​ភ្នំពេញ​បន្ថែមទៀត​។​

​លោក​បន្ថែមថា គោលនយោបាយ នៃ​ការអភិរក្ស​អគារ​បេ​តិក​ភ័​ណ្ឌ​នានា​ក្នុង​ទីក្រុង​ដែល​កសាង​ដោយ​បារាំង​នាពេល​កន្លងមក​នោះ  គឺ​មិនមែន​តែ​ទី​បារាំង​ប៉ុណ្ណោះ​ទេ សមាគម​នៃ​អភិបាល​ប្រើប្រាស់​ភាសា​បារាំង សុទ្ធតែជា​អ្វី​ដែលជា​គោលនយោបាយ​របស់គេ ចង់​ឲ្យ​យើង​អភិរក្ស​នូវ​បេ​តិក​ភ័​ណ្ឌ​ទាំងអស់នោះ ប៉ុន្តែ​អ្វីដែល​សំខាន់​ត្រង់​ថា ប្រទេស​កម្ពុជា​អត់​ទាន់​មានច្បាប់ ហើយ​នៅពេលនេះ​យើង​កំពុងតែ​រៀប​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អាច​ការពារ​បេ​តិក​ភ័​ណ្ឌ​ទាំង​នោះបាន​។

​លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុងប៉ារីស នៃ​សាធារណរដ្ឋ​បារាំង លោក​អភិបាល និង​គណៈប្រតិភូ នឹង​បន្តដំណើរ​ទៅ​ចូលរួម​ទៅ​នៅ​ទីក្រុង​ទុយ​នី​ស នៃ​ប្រទេស​ទុយ​នី​ស៊ី នៃ​មហាសន្និបាត​លើក​ទី​៣៥ នៃ​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង និង​កិច្ចប្រជុំ​គណៈកម្មកា​ធិ​ការ​កណ្តាល​របស់​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង ដែល​រាជធានី​ភ្នំពេញ ក៏​ជា​សមាជិក​នៃ​គណៈកម្មកា​ធិ​ការ​កណ្តាល​របស់​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ផងដែរ​៕