បុរស​ម្នាក់​តូចចិត្ត​ប្រពន្ធ​រត់ចោល ចងក​សម្លាប់ខ្លួន​

ភ្នំពេញ: បុរស​អ្នកលក់​ទឹកត្រី​ម្នាក់ តូចចិត្ត​ប្រពន្ធ​ចុះចោល​បាត់​២​ថ្ងៃ គិត​ខ្លី​និង​បាន​យក​រូបថតកូន​បរុស ពាក់​ជាប់​និង​ក រួច​ចងក​និង​មេដំបូល​បន្ទប់​ផ្ទះជួល​សម្លាប់ខ្លួន​។​

​ដែល​ហេតុ​ការ​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩ ព្រឹក ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥នៅក្នុង​បន្ទប់​ជួល​លេខ​២៣​សម្លាប់ខ្លួន ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូលខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ដាច់ចិត្ត​ចង ក​ធ្វើអត្តឃាត​មានឈ្មោះ​ឃិតច័ន្ទដារ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកលក់​ទឹកត្រី មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រម៉លើ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ចំណែក​ប្រពន្ធ​ឈ្មោះ​ទែន អាយុ​២៤​ឆ្នាំមានកូន​ប្រុស​ម្នាក់​អាយុ​១​ខួប​។​

 តាម​ប្រភព​បាន​ឲ្យ​ដឹងថា កាលពី​២​ថ្ងៃមុន​ជនរងគ្រោះ​មានទំនាស់​គ្នា​ជាមួយ​ប្រពន្ធ តែគេ​មិនដឹងថា​ជា​រឿង​អ្វី​ទេ ហើយ​ប្រពន្ធ​បាន​រត់ចោល​បាត់​២​ថ្ងៃ លុះដល់​ថ្ងៃកើតហេតុនេះ ម៉ូយ​ទឹកត្រី​អត់​ឃើញ​ជនរងគ្រោះ​ទៅយក​ទឹកត្រី​មក​លក់​ក៏​ទូរស័ព្ទ​ទៅសួរ​តែ​អត់​មាន​អ្នកទទួល​។​

 ក្រោយមក​ម៉ូយ​ទឹកត្រី​បានធ្វើ​ដំណើរ​មកដល់​ប​ន្ទ​ប់​ជួល​របស់​ជនរងគ្រោះ​ហើយស្រែកហៅ តែ​មិន​ឭ​ឆ្លើយ ដោយមាន​ការសង្ស័យ​ម៉ូយ​ទឹកត្រី​រូបនោះ​បាន​ឡើងអើតមើល​តាម​ប្រហោង​ខ្យល់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចង​.​ក​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច ជំនាញ​បាន​ចុះមក​កន្លែង កើតហេតុ​រួ​បាន​ពិនិត្យ លើខ្លួន​សាកសព មិនឃើញ​មាន​អ្វី​ប្លែក​នោះទេ ហើយ​បាន​អះអាងថា បុរស​​ឈ្មោះ ច័ន្ទដារ៉ា ស្លាប់​ដោយ​ចងក​សម្លាប់ខ្លួន ពិតមែន មិន​ពាក់ព័ន្ធ​ករណី​ផ្សេង​នោះទេ​៕R​