មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?


មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

ស្នាម​ជ្រីវជ្រួញ​​នៅ​លើ​ស្បែក​ជា​បញ្ហា​មួយ​នៃ​សម្រស់​ ជា​ពិសេស​ស្នាម​ផ្នត់​នៅ​លើ​ថ្ងាស​​ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​​​​​​​​បាត់​បង់​សោភ័ណ​ភាព​​ពិសេស​សម្រាប់​នារី​ៗ​តែ​ម្ដង។ ដើម្បី​បំបាត់​ស្នាម​ទាំង​នោះ ​​​អ្នក​អាច​អនុវត្តវិធីសាស្ត្រ​មួយ​ចំនួន​​​​​ខាង​ក្រោម​​នេះ៖ ​​​

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

 
១. កម្ដៅ

កម្ដៅ​ឧណ្ហ​ៗ​​ជា​វិធីសាស្ត្រ​មួយ​អាច​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​​​​​លើ​ថ្ងាស​តាម​ធម្មជាតិ​បាន។ យក​កន្សែងដៃ​​ជ្រលក់​ទឹក​ក្ដៅ​ខណ្ឌ​ៗ​​ពូត​​ឲ្យ​ស្ងួត​ឲ្យ​សស់​ទឹក​ រួច​យក​មក​ដាក់​លើ​ថ្ងាស។ ទុក​រយៈ​ពេល​​១៥​នាទី ​​និង​ធ្វើ​​​ដដែលៗ​ពីរ​ដង​ទៀត។ អនុវត្ត​រៀង​រាល់​ថ្ងៃ ​​​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា។

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

 
២. ទឹក​បន្លែ
 
ទឹក​បន្លែ​ជួយ​ឲ្យ​ស្បែក​​បន្តឹង​បាន។ យក​ការ៉ុត​ និង​ត្រសក់​​ ចិត​សំបក​ឲ្យ​ស្អាត​ រួច​កិន​ចូល​គ្នា​​ជា​ល្បាយ។
យក​ល្បាយ​ទឹក​បន្លែ​មក​លាប​ត្រង់​ផ្នែក​ស្នាម​ជ្រីវជ្រួញ​​​​នៃ​ថ្ងាស ​រួច​លាង​សម្អាត​​ទឹក​ចេញ​ពេល​ស្ងួត។ ធ្វើ​បែប​នេះ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​​រហូត​កន្លែង​ស្នាម​ជ្រីវ​ជ្រួញ​​បាត់​បង់។​

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

 
៣. ម្សៅ​គ្រាប់​ធញ្ញជាតិ ​ Oatmilk
 

យក​ល្បាយ​ Oat milk (អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​ទំនើបនានា) មក​លាប​លើ​ថ្ងាស​ត្រង់​​ផ្នែក​ជ្រីវជ្រួញ ​​រួច​ម៉ាស្សា​ថ្នម​ៗ និង​លាង​សម្អាត​ទឹក​ចេញ​។ អនុវត្ត​រៀងរាល់ថ្ងៃ​​​ នឹង​​ឃើញ​លទ្ធផល។

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

 
៤. ប្រេង​ប្រទាលកន្ទុយក្រពើ (Aloe Vera)

 
ប្រេង​​ប្រទាល​កន្ទុយ​ក្រពើ​ មាន​សារធាតុ​ដែល​ជួយ​បន្តឹង​ស្បែក​​បំបាត់​ស្នាម​ជ្រីវ​ជ្រួញ។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​អ្នក​អាច​បន្ថែម​លាយ​ជា​មួយ​ស៊ុត​រួច​មក​លាប​ត្រង់​កន្លែង​ជ្រីវជ្រួញ។ អនុវត្ត​រហូត​ដល់​ទទួល​បាន​ប្រសិទ្ធភាព។

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

 

៥. ទឹក​ទំពាំង​បាយ​ជូរ​ និង​ទឹក​ឃ្មុំ

ទឹក​ទំពាំង​បាយ​ជូរ​​​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ ចំណែក​ទឹក​ឃ្មុំ​​​ជា​ផលិតផល​ធម្មជាតិ​ពិសេស​ជួយ​ស្បែក​ឲ្យ​ស្អាត។ លាយ​ទឹក​ទំពាំង​បាយ​ជូរ​ជា​មួយ​ទឹក​ឃ្មុំ​រួច​លាប​វា​នៅ​ត្រង់​​កន្លែង​ជ្រីវ​ជ្រួញ​នៃ​ថ្ងាស។

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?
 

 
៦. ប្រេង​អូលីវ

 

អ្នក​ជំនាញ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​​ប្រេង​អូលីវ​​ អាច​​ជួយ​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ ​​​​និង​បណ្ដឹង​ស្បែក​បាន​ល្អ។ អនុវត្ត​ដូច​វិធី​សាស្ត្រ​ខាង​លើ​ដែរ​ ដោយ​លាប​នៅ​លើ​​ថ្ងាស​ត្រង់​កន្លែង​ជ្រីវជ្រួញ​ រហូត​ឃើញ​ពី​លទ្ធផល​​របស់​វា។

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?
 

 
៧. ក្រូច​ឆ្មារ ​និង​​ស៊ុត​ (ផ្នែក​ស)

 

យក​ទឹក​ក្រូច​ឆ្មារ​​ លាយ​ជា​មួយ​ស៊ុត​​ផ្នែក​ពណ៌​ស​មួយ​គ្រាប់​​ កូរ​ឲ្យ​សព្វ​​រហូត​ក្លាយ​ជា​ល្បាយ​ខាប់។ យក​​ល្បាយ​នោះ​ទៅ​លាប​លើ​​ត្រង់​ចំណុច​ជ្រួញ​នៃ​ថ្ងាស​​ ទុក​រហូត​ដល់​ពេល​ស្ងួត​​រួច​ចាប់​ផ្ដើម​កោស​វា​ចេញថ្មមៗ​​បន្តិច​ម្ដង​ៗ។ ធ្វើ​បែប​នេះ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​អ្នក​នឹង​ទទួល​លទ្ធ​ផល​ប្រសើរ៕

 

មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?
 

សាក​វិធី​ណា​មួយ​ដែល​អ្នក​គិត​ថា​ងាយ​ស្រួល!

 
ចុចអាន៖ វិធី​ងាយៗ​១០​យ៉ាង​ សម្រាប់​អ្នក​ចង់​ឲ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន

ចុចអាន៖ ១០​ចំណុច ​ជួយ​ថែ​រក្សា​​ភ្នែក​របស់​អ្នក ឲ្យ​មាន​សុខភាព​ល្អ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ boldsky