ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

ស្ថាន​ទូត​កូរ៉េ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​រៀប​ទិវា​បុណ្យ​ជាតិ​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​០១ តុលា​ ម្សិល​មិញ​ នៅ​សណ្ឋាគារ​អ៊ីធើកង់ទីណង់តាល់​ ដោយ​បាន​រៀបរាប់​ពី​កិច្ច​សហ​ប្រតិបត្តិការ​​យ៉ាង​ល្អ​រវាង​កម្ពុជា​និង​កូរ៉េ​ច្រើន​ឆ្នាំ​កន្លង​មក។

ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

ក្នុង​ពិធី​ថ្លែង​សន្ទរកថា​ ឯក​ឧត្ដម​ គីម វ៉ុន​ជីន ​ឯក​អគ្គ​រដ្ឋទូត​នៃ​សាធារណ​រដ្ឋ​កូរ៉េ និង​ឯក​ឧត្តម​ យឹម​ ឆៃលី​ ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជន​បទ បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ការទូត និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ឈាន​ដល់​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ​២០១៤​ និង​កំណើន​ភ្ញៀវ​ទេសចររបស់​ប្រទេស​ទាំង​ពីរ​គួរ​ឱ្យ​កត់សម្គាល់។

ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

ក្នុង​ពិធី​នេះ​ដែរ ក៏​មាន​ការ​ដាក់​តាំង​ផលិតផល​កូរ៉េ​មួយ​ចំនួន​ដែល​រួម​មាន រថយន្ត គ្រឿង​អេឡិចត្រូនិក ជី​ធម្មជាតិ ជាដើម​ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​សហការ​ជា​ដៃ​គូ​បាន​៕

ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

ទិវា​បុណ្យ​ជាតិ​កូរ៉េ​​យប់​មិញ​ បង្ហាញ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កូរ៉េ​និង​កម្ពុជា​

អត្ថបទ​៖ សរ សុគន្ធី​​