រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

ខ្សែភាពយន្ត​ខ្មែរ​​​ថ្មី​មួយ​មាន​ចំណង​ជើង​ថា “ទឹក​កន្លះ​ក្អម” បាន​ធ្វើ​ពិធី​ក្រុងពាលី​​កាល​ពី​រសៀល​ម្សិល​មិញ ដោយ​រឿង​មួយ​នេះ​មាន​អ្នក​ចូល​ហ៊ុន​ផលិត​រហូត​ដល់​ទៅ​ជាង២០នាក់​ឯណោះ។

 

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

 

 

លោក សុខ សុធន ដែល​ជា​​អ្នក​ដឹក​នាំ​សម្ដែង ​និង​ជា​ម្ចាស់​ភាគហ៊ុន​​មួយ​ក្នុង​ចំណោម​ភាគ​ហ៊ុន​ជាង​២០នាក់​ផ្សេង​ទៀត​​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ចូល​ហ៊ុន​ផលិត​រឿង “ទឹក​កន្លះ​ក្អម” ​មិន​មែន​ជា​ថៅកែ​មក​ពី​​ក្រុម​ហ៊ុន​ណា​ឡើយ ពោល​​ភាគ​ហ៊ុន​ទាំង​នោះ សុទ្ធតែ​ជា​តារា​សម្ដែង ក្រុម​បច្ចេកទេស និង អ្នក​ដឹក​នាំ​​រឿង ក្នុង​​រឿង​មួយ​នេះ​តែ​ម្ដង ។

 

លោក​បាន​ពន្យល់​ថា ការ​ចូល​ហ៊ុន​​ផលិត​នេះ គឺ​ម្នាក់​មាន​ភាគ​ហ៊ុន​ស្មើៗ​គ្នា​ទាំង​អស់ ដោយ​​ក្នុង​នោះ​ការ​ចំណាយ​ផ្សេង​ត្រូវ​រៀប​ចំ​​​ក្រឹត្យក្រម​​បំផុត។” ឧបមា​ថា យើង​ថត​អស់១ម៉ឺន អីចឹង​​ទាំង២០នាក់​ជាង​​ហ្នឹង​​ត្រូវ​ចេញ​ស្នើ​ៗ​គ្នា យើង​មាន​គណនេយ្យ​ដល់​ទៅ៥នាក់ ដើម្បី​ឲ្យ​មាន​សុក្រឹតភាព តែ​ខ្ញុំ​​គិត​ថា អស់​មិន​ច្រើន​ទេ យើង​អស់​តែ​ចាយ​វាយ​ហូប​ចុក ជួល​ទូក ឬ ​ផ្ទះ​គេ​ថត​តែ​ប៉ុណ្ណឹង”។

 

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

 

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

 

ការ​បែក​គំនិត​មក​ផលិត​រឿង​ចូល​ហ៊ុន​ជា​មួយ​តារា​សម្ដែង​ និង​ក្រុម​បច្ចេកទេស​នេះ ក៏​ព្រោះ​តែតារា​សម្ដែង​ទាំង​អស់​ខាង​លើ កំពុង​តែ​ថត​រឿង​ភាគ “រឿង​ស្នេហ៍​ពនេចរ” ឲ្យ​ផលិតកម្ម​ស្រាប់។ ដោយ​គិត​ថា គ្មាន​ប្រាក់​ច្រើន​ផលិត គួបផ្សំ​មាន​​រឿង​ក្នុង​ដៃ​ស្រាប់ មិន​ចាំបាច់​ទៅ​យក​តួ​ណា​ឆ្ងាយ ក៏​ធ្វើ​សម្រេច​ធ្វើ​ជា​មួយ​គ្នា​​មួយ​រឿង​តែ​ម្ដង។

 

រឿង “ទឹក​កន្លះ​ក្អម” ផលិត​ក្រោម​​​ផលិតកម្ម​ PSN របស់​លោក ពិន សំណាង។ ជាង​២០ភាគហ៊ុន​ដែល​ចូល​រួម​​មាន លោក ពិន សំណាង លោក ឃុន ចាន់ឌី លោក សុខ សុធន លោក យឹម បូរ៉ា លោក ហេង ស៊ីមន អ្នក​នាង ឈួន សុវណ្ណៃឆៃ លោក​ក្រិច ណាខុន លោក ប្រាក់ ផាកន​ នាយ ពាង លោក ឃុន សុវណ្ណធី លោក សុខ ប៊ុនធឿន កញ្ញា ហេង ស្រីពេជ្រ កញ្ញា លីលី កញ្ញា ស្រី ផលិកា កញ្ញា ណា តាយ៉ា និង តារា​សម្ដែង​ព្រម​ទាំង​ក្រុម​បច្ចេកទេស​ជាច្រើន​នាក់​​​ទៀត។

 

ងាក​មក​និយាយ​ពី​សាច់​រឿង “ទឹក​កន្លះ​ក្អម”វិញ  លោក សុខ សុធន ប្រាប់​ថា ជា​ខ្សែភាពយន្ត​បែប កំប្លែង លាយ​មនោសញ្ចេតនា ដោយ​ខ្លឹមសារ​អប់រំ​ចង់​បង្ហាញ ការ​រើសអើង​វណ្ណៈ​ក្នុង​ការ​សម្រេច​ឲ្យ​កូន​ចៅ​មាន​គូស្រករ។

 

អ្នក​ដឹក​នាំ​រឿង​ខាង​លើ​​បញ្ជាក់​ប្រាប់​ថា  រឿង​មួយ​នេះ​មិន​មាន​តារា​ណា​ម្នាក់​ជា​តួឯក​​ឡើយ ពោល​គឺ​គ្រប់​គ្នា​មាន​ប្លង់​ចេញ​ស្មើ​ៗ​គ្នា។ រឿង “ទឹក​កន្លះ​ក្អម” គ្រោង​ចេញ​ថត បន្ទាប់​ពី​​ភ្ជុំបិណ្ឌ​រួច ហើយ​ទីតាំង​នៃ ការ​ថត មាន​នៅ កំពង់សោម និង រាជ​ធានី​ភ្នំពេញ ចំពោះ​ការ​ចំណាយ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ។ រឿង​មួយ​នេះ គ្រោង​ចាក់​បញ្ចាំង​នៅ ចុង​ឆ្នាំ ២០១៥ ខាង​មុខ​នេះ។

 

លោក សុខ សុធន មិន​ហាន​សន្និដ្ឋាន​ថា ​រឿង​មួយ​នេះ​និង​ទទួល​បាន​បាន​ជោគជ័យ​កម្រិត​ណា​ឡើយ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា រឿង​មួយ​នេះ​និង​ផលិត​ទៅ​មាន​គុណ​ភាព​ខ្លាំង ត្បិត​អី​គ្រប់​គ្នា​ដែល​ចូល​​រួម គឺ​ជា​ម្ចាស់​ភាគ​ហ៊ុន​​ទាំង​អស់ ៕

 

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

 

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

 

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

 

រឿង​ខ្មែរ​ថ្មី​មួយ​ទៀត មាន​អ្នក​ចូល​ហ៊ុន​ជាង២០នាក់

 

អត្ថបទ៖ ខុត សីហា