Huawei G Play mini មានរូបរាងស្អាត ថែមទាំងមានសមត្ថភាពអស្ចារ្យ (Video)

Huawei G Play mini មានរូបរាងស្អាត ថែមទាំងមានសមត្ថភាពអស្ចារ្យ (Video)

G Play mini គឺជាស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Huawei ដែលបានរចនារូបរាងយ៉ាងប្រណិត មានរាងស្តើង គែមឆ្វេងស្តាំដែលសល់ពីផ្ទៃអេក្រង់សឹងតែមិនមាន ប្រើប្រាស់ស៊ីមពីរ ទំហំអេក្រង់ធំល្មមជាប្រភេទ IPS LCD អាចបង្ហាញរូបភាព វីដេអូ បានច្បាស់ល្អត្រជាក់ភ្នែក ។ G Play mini នាំមកនូវកាមេរ៉ាក្រោយ ១៣មេកាភេចសែល អមជាមួយនឹង LED Flash មួយគ្រាប់ អាចថតរូបបានយ៉ាងច្បាស់ល្អ ទោះជានៅទីងងឹតក៏ដោយ ហើយកាមេរ៉ាមុខវាមានទំហំ ៥មេកាភិចសែល ដែលអាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អផងដែរ ។ G Play mini មានទំហំមេម៉ូរីធំល្មម ហើយអាចបន្ថែមមេម៉ូរីកាតរហូតដល់ ៦៤ជីកាបៃ ចំនែកស៊ីភីយូវាវិញជាប្រភេទ Octa core Cortex A53 64Bit រ៉េមទំហំ ២ជីកាបៃ ធ្វើអោយការដោនឡូត Game កម្មវិធីផ្សេងៗ បានយ៉ាងលឿន ព្រមទាំងអាចលេង Game និងបើកកម្មវិធីផ្សេងៗបានយ៉ាងរលូនផងដែរ ។ G Play mini បាននាំមកនូវ ២ព៌ណ សំរាប់អោយលោកអ្នកជ្រើសរើសគឺ ព៌ណស និងព៌ណខ្មៅ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ ​Huwei G Play mini ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA
-អេក្រង់ : 5 inches
-បន្ទះឈីប : Hisilicon Kirin 620 
-CPU : Octa core 1.2 GHz Cortex A53 64Bit 
-RAM : 2 GB
-Memory ខាងក្នុង : 8 GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 64 GB
-កាមេរ៉ាក្រោយ : 13 MP (4208 x 3120 pixels), LED Flash
-កាមេរ៉ាមុខ : 5 MP
-ថាមពលថ្ម : Li-Ion 2550 mAh
-ប្រព័ន្ធប្រតិបត្តិការ : Android Kitkat 4.4 with EMUI 3.0 
-ពណ៌ : Black, White 

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Huawei G Play mini មានរូបរាងស្អាត ថែមទាំងមានសមត្ថភាពអស្ចារ្យ (Video)
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Huawei G Play mini មានរូបរាងស្អាត ថែមទាំងមានសមត្ថភាពអស្ចារ្យ (Video)

ចុះថ្ងៃទី 02 ខែតុលា ឆ្នាំ 2015 ម៉ោង 02:00 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

Huawei G Play mini មានរូបរាងស្អាត ថែមទាំងមានសមត្ថភាពអស្ចារ្យ (Video)
Huawei G Play mini មានរូបរាងស្អាត ថែមទាំងមានសមត្ថភាពអស្ចារ្យ (Video)