សារៈមន្ទីរ វិទ្យាសាស្រ្តធម្មជាតិ ដំបូងគេបង្អស់ ត្រូវបានកសា ងនៅទីបេ

ប៉េកាំង៖ សារៈមន្ទីរវិទ្យាសាស្រ្ត ធម្មជាតិជាសារមន្ទីរ ដំបូងគេបង្អស់នៅទីបេ ព្រមទាំងជា សារៈមន្ទីរ ដ៏ធំជាងគេ បំផុត នៅតំបន់ស្វ័យ យ័តភាគនិរតីប្រទេសចិន បានបើកសម្ពោធនៅ ព្រហស្បតិ៍ទី ០១ ខែតុលា ឆ្នាំ ២០១៥ ម្សិលមិញនេះ។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនាថ្ងៃសុក្រទី ០២ ខែតុលា ឆ្នាំ ២០១៥។

យោងតាម នាយកមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Gang Qing បាននិយាយ ថា សារៈមន្ទីរដែល មានក្រឡាផ្ទៃ ៣០.០០០ ម៉ែត្រការេ ត្រូវបានសាងសង់ឡើង ដោយ ចំណាយ ថវិកាអស់ជាង ៦៣លានដុល្លារ សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ សារៈមន្ទីរ នេះមានសាលពិពណ៌ធំៗ ចំនួន ២ ដែលនៅក្នុងនោះរួមមាន សាលពិព័រណ៌ វិទ្យាសាស្រ្ត ធម្មជាតិ និង សាលពិពណ៌បច្ចេកវិទ្យាទំនើប។

មួយវិញទៀត នៅក្នុងសារៈមន្ទីរដ៏ធំទូលាយនេះ ក៏បានបំពាក់ឧបករណ៍ទំនាក់ទំនង សម្រាប់អ្នកទស្សនា ដើម្បីឲ្យបានដឹង នឹងផ្តិតរូបភាពធម្មជាតិនៃតំបន់ទីបេកាន់តែច្បាស់ និងរស់រវើក ដែលនៅក្នុងនោះរួមមាន ជ្រលងជ្រោះ Yarlung Zangbu ជាដើម។

គួរបញ្ជាក់ដែរថា សារមន្ទីរវិទ្យាសាស្រ្តធម្មជាតិដ៏ធំនេះ មិនទាន់បើកឲ្យចូលទស្សនា ជាផ្លូវការនៅឡើយទេ ដោយអជ្ញាធរបង្ហាញឲ្យដឹងថា នឹងបើកសម្ភោធឲ្យចូលទស្សនា ជាសាធារណៈនៅក្នុងពេលឆាប់ៗនេះ៕

សារៈមន្ទីរ វិទ្យាសាស្រ្តធម្មជាតិ ដំបូងគេបង្អស់ ត្រូវបានកសា ងនៅទីបេ