យន្តហោះ​យោធា​អា​មេ​រិ​កមួយ​គ្រឿង​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ សម្លាប់​មនុស្ស​១១​នាក់​

​អ្នកនាំពាក្យ​កម្លាំងយោធា​អា​មេ​រិ​ក​ បាន​ឲ្យ​ដឹង​ថា​ កាលពី​រាត្រី​ថ្ងៃ​ម្សិលមិញ​ម៉ោង​ក្នុង​តំបន់​ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ យន្តហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋអាមេរិក​ធុន​ C-130​ Hercules​ បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ Jalalabad​ ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ជាប់​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​កម្លាំងយោធា​អា​មេ​រិ​ក​ចំនួន​៦​នាក់​ផង​ដែរ​ ខណៈ​យោធា​អា​មេ​រិ​កបាន​ប្រកាស​ថា​ មិន​មានការ​បាញ់ប្រហារ​ណាមួយ​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់​នោះ​ទេ​ ហើយ​ករណី​នេះ​កំពុង​ឋិត​ក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​ ។​

​យន្តហោះ​ធុន​ C-130​ Hercules​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ សហរដ្ឋអាមេរិក​ ជា​ប្រភេទ​យន្តហោះ​ដឹក​ជញ្ជូន​កងកម្លាំង​ និង​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ៕​

យន្តហោះ​យោធា​អា​មេ​រិ​កមួយ​គ្រឿង​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ សម្លាប់​មនុស្ស​១១​នាក់​ យន្តហោះ​យោធា​អា​មេ​រិ​កមួយ​គ្រឿង​ធ្លាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ សម្លាប់​មនុស្ស​១១​នាក់​