ធ្លាក់​យន្តហោះ​យោធា​អា​មេ​រិ​ក​1​គ្រឿង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​12​នាក់

យោង​តាម​តុល្យការ​មិន​ទាន់​ផ្លូវការ​នៅឡើយ និង​តាម​ប្រភព​របស់ NBC NEWS ថា ការ​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​១​គ្រឿង​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១ តុលា នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២​នាក់ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​មាន​ទាហាន​អា​មេ​រិ​ក​៥​នាក់ ជន​ស៊ី​វិល​៥​នាក់​ដែល​ធ្វើការ​ឱ្យ​កងទ័ព ព្រមទាំង​ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន​២​នាក់​ដែល​ស្លាប់​នៅ​លើ​ដី ។

យន្តហោះ​ធុន U.S.C-130 នោះ​បាន​ធ្លាក់​ពេល​ហោះ​ចេញពី​មូលដ្ឋាន​នៅ​ក្រុង​ហ្សា​ឡា​ឡា​បា​ដ ភាគ​ខាងកើត​ប្រទេស ។ មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​រហូត​ដល់​យប់​ថ្ងៃ​ទី​១ តុលា ។ ផលិត​ដោយ​ក្រុមហ៊ុន LOCKEED MARTIN យន្តហោះ​នេះ​មាន​ម៉ាស៊ីន​៤ ប្រើ​កង្ហា ហើយ​អាច​ហោះ​ឡើង ឬ​ចុះ​ចត​លើ​ផ្លូវ​យ៉ាង​ខ្លី ឬ​ផ្លូវ​ធម្មតា​បាន ៕