តុលាការសម្រេចលើកពេលសវនាការលោក ហុង សុខហួរ

នៅ​ថ្ងៃទី០២ ខែតុលា នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​សវនាកា​រលោក ហុង សុខ​ហួរ ទៅ​ថ្ងៃទី៧ តុលា បន្តទៀត។ ការសម្រេច​លើក​ពេលនេះ ត្រូវបាន​មេធាវី​លោក បញ្ជាក់ថា ដោយសារ​ការសាកសួរ​ដេញដោល​មិនទាន់​ចប់​នៅឡើយ​ទេ ហើយក៏​មិនទាន់មាន​ការសម្រេច​យ៉ាងណាដែរ​ពី​តុលាការ។ សវនាការ​ព្រឹក​ថ្ងៃទី២ ខែតុលា​ នេះ ត្រូវបាន​ធ្វើឡើង ដោយមាន​ការចាក់​បង្ហា​ញ​វីដេអូ​ឃ្លី​ប​របស់លោក ហុង សុខ​ហួរ ប្រមាណ១១នាទី​ផងដែរ។ ចំណែកឯ​សង្គម​ស៊ីវិល​កំពុងតែ​សង្ស័យ​លើ​ភស្តុតាង និង​បទ​ចោទ។