គ្រូ​កីឡា​នៅ​កំពង់ស្ពី ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ រលាក​ពេញ​ខ្លួន

គ្រូ​កីឡា​នៅ​កំពង់ស្ពី ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ រលាក​ពេញ​ខ្លួន

លោក តឿ មីន ដែល​ជា​គ្រូ​កីឡា​បាល់ទាត់​នៅ​វិទ្យាល័យ​កំពង់ស្ដី​បាន​រលាក​ភ្លើង​ពេញ​ខ្លួន ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​កន្លង​ទៅ ដោយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ (ពេទ្យ​លោក​សង្ឃ) ក្នុង​រាជធានីភ្នំពេញ។

 

 គ្រូ​កីឡា​នៅ​កំពង់ស្ពី ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ រលាក​ពេញ​ខ្លួនលោក តឿ មីន

តាម​សម្ដី​របស់​កូន​ស្រី​របស់​លោក​គ្រូ​កីឡា​ខាង​លើ បាន​រៀប​រាប់​ប្រាប់​ Sabay ​ថា ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នេះ ដោយសារ​ខ្ទាត​អណ្ដាត​ភ្លើង​ពី​កន្លែង​ផ្សារ​ដែក ចំ​កំពុង​ហ្គាស​បង្កើត​ជា​អណ្ដាតភ្លើង​ឆេះ​ឡើង​តែ​ម្ដង។ ​ក្នុង​គ្រោះ​ថ្នាក់​អគ្គីភ័យ​នោះ លោក តឿ មីន ​បាន​ទទួល​រង​របួស​ខ្លាំង​ដោយ​ឆេះ​រលាកស្ទើរ​ពេញ​ខ្លួន។ ​បច្ចុប្បន្ន​​លោក​​កំពុង​សម្រាក​ព្យា​បាល​​​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ ហើយ​អាច​នឹង​ប្រើ​ពេល​យូរ​ទៀត​ទើប​អាច​ចេញ​ពី​ពេទ្យ​បាន ដោយសារ​តែ​រាងកាយ​របស់​លោក​ត្រូវ​ភ្លើង​ឆេះ​ខ្លាំង។

 

គ្រូ​កីឡា​នៅ​កំពង់ស្ពី ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ រលាក​ពេញ​ខ្លួនផ្ទះដែលភ្លើង​ឆេះ

 

ចំពោះ​ការ​ចំណាយ​វិញ លោក​ តឿ មីន ​ត្រូវ​បង់​ឱ្យ​ពេទ្យ​មួយ​ថ្ងៃ​១០​ម៉ឺន​រៀន។ គិត​មក​ដល់​ពេល​នេះ មាន​សប្បុរសជន​ជា​ច្រើន​រួម​ទាំង​កាកបាទក្រហម លោក​គ្រូ​ដែល​ធ្វើ​ការ​ជាមួយ​គ្នា ​និង​អង្គភាព​ផ្សេង​ៗ​ទៀត បាន​ចូល​រួម​ចំណែក​ជួយ​ជា​ថវិកា​ក៏​ដូចជា​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបថត៖ ផ្ដល់ឱ្យ