Fan កម្សត់​​​១២​នាក់ ធ្វើ​ដំណើរ​ជាង​៣​០០០​គីឡូ ទៅ​មើល​ក្រុម​ទាត់​ Europa League តែ…

Fan កម្សត់​​​១២​នាក់ ធ្វើ​ដំណើរ​ជាង​៣​០០០​គីឡូ ទៅ​មើល​ក្រុម​ទាត់​ Europa League តែ…

អ្នកគាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​​ចំនួន​១២​នាក់​ ​របស់​ក្រុម​ប្រទេស​អាល់បានី Skenderbeu Korce ​បាន​​ខំ​តស៊ូ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​ ចម្ងាយ​ផ្លូវ​ដល់​​​​៣២២០​គីឡូម៉ែត្រ ​ទៅ​​ទស្សនា​ក្រុម​របស់​ខ្លួន​ប្រកួត​ UEFA Europa League ទល់​ក្រុម​ម្ចាស់​ផ្ទះ​​ Lokomotiv Moscow ​របស់​រុស្សី ប៉ុន្តែ​លទ្ធផល​​បាន​ត្រឹម​ខក​ចិត្ត​ បន្ទាប់​ពី​ក្រុម​របស់​ពួកគេ​ចាញ់​ ២-០ ​យប់​មិញ។ ​យ៉ាង​ណា​ក្ដី រូបភាព​​​១សន្លឹក​អ្នកគាំទ្រ​កម្សត់​​តែ​១២​នាក់​នេះ ​បាន​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ងើចសរសើរ​​យ៉ាង​ខ្លាំង​ ពី​ទឹក​ចិត្ត​របស់​ពួកគេ។

 

Fan កម្សត់​​​១២​នាក់ ធ្វើ​ដំណើរ​ជាង​៣​០០០​គីឡូ ទៅ​មើល​ក្រុម​ទាត់​ Europa League តែ…

អ្នកគាំទ្រ​១២​នាក់​ ​របស់​ក្រុម​ប្រទេស​អាល់បានី Skenderbeu Korce អង្គុយទស្សនា

 

​​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​សន្សំ​ពិន្ទុ​ពូល​ H ​យប់​មិញ​នេះ​ ​ក្រុម​ម្ចាស់​ផ្ទះ​ Lokomotiv Moscow ​​​បាន​ស្វែង​រក​ជ័យ​ជម្នះ​​​​ក្នុង​ទឹក​ដី​ខ្លួន​សម្រាប់​ក្របខ័ណ្ឌ​អឺរ៉ុប​ លើក​ដំបូង​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដោយ​យក​​ឈ្នះ​ Skenderbeu Korce ២-០ ​​​និង​ធ្វើ​បាន​ដោយ​​កីឡាករ​ Baye Oumar Niasse ​នាទី​ទី​៥ និង​ Aleksandr Samedov ​នាទី​៧៣។

 

Fan កម្សត់​​​១២​នាក់ ធ្វើ​ដំណើរ​ជាង​៣​០០០​គីឡូ ទៅ​មើល​ក្រុម​ទាត់​ Europa League តែ…

 

រីឯ​​ក្រុម​​ Skenderbeu (ក្រុម​​ម្ចាស់​ជើង​ឯក​ប្រទេស​អាល់បានី) ​បើក​ឆាក​ប្រកួត​ Europa League ២​លើក​​មក​នេះ ចាញ់​ទាំង​២​លើក ​និង​ស្ថិត​​នៅ​បាត​តារាង​ ក្នុង​ពូល​ Hដូច្នេះ​ក្រុម​មួយ​នេះ​ អាច​​ពិបាក​​ឡើង​ទៅ​វគ្គ​បន្ត៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ អ្នកគាំទ្រ​ Dortmund ប៉ះ​ទង្គិចជាមួយ​​ប៉ូលីស កក្រើក​​នៅ​ក្រិក​យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail