Danny Ings ជាប់​ជម្រើស​ជាតិ​អង់គ្លេស​លើក​ដំបូង ឯ Sturridge អត់​ជាប់


Danny Ings ជាប់​ជម្រើស​ជាតិ​អង់គ្លេស​លើក​ដំបូង ឯ Sturridge អត់​ជាប់

អង់គ្លេស​បាន​បញ្ចេញ​ឲ្យ​ដឹង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រៀម​ប្រកួត​ជម្រុះ Euro 2016 ពីរ​ប្រកួត​ខាង​មុខ​នេះ​ហើយ ដែល​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ Daniel Sturridge មិន​មាន​ឈ្មោះ​នោះ​ទេ ​ប៉ុន្តែ​មាន​​មិត្ត​រួម​ក្រុម Liverpool គឺ Danny Ings។

 

Danny Ings ជាប់​ជម្រើស​ជាតិ​អង់គ្លេស​លើក​ដំបូង ឯ Sturridge អត់​ជាប់

 

​Sturridge ដែល​ទើប​ស៊ុត​បញ្ចូល​ទី​ក្រុម Aston Villa ២គ្រាប់​កាល​ពី​ថ្ងៃ​២៦ ​កញ្ញា រំពឹង​ថា​នឹង​អាច​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិឡើង​​វិញ​ក្រោយ​ជាពី​របួស​ ប៉ុន្តែ​គ្រូ​បង្វឹក Roy Hodgson សម្រេចចិត្ត​មិន​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៦ឆ្នាំ​រូប​នេះ​ទេ ដោយ​យក​ Danny Ings ជំនួស​វិញ។ នេះ​ជា​លើក​ទី​១​ហើយដែល Ings ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ រួម​ជាមួយ Dele Alli របស់ Tottenham Hotspur ផង​ដែរ។

 

ការ​ជ្រើស​យក Ings គឺ​ក្រោយ​ពី​កីឡាករ​រូប​នេះ ផ្លាស់​ពី Burnley ចូល Liverpool ដោយ​បង្ហាញ​ខ្លួន​៤ប្រកួត ស៊ុត​ចូល​១គ្រាប់​ក្នុង Premier League ដើម​រដូវ​កាល​នេះ ខណៈ​ខ្សែ​បម្រើ​វ័យ​១៩ឆ្នាំ Alli បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ Spurs រហូត​ទាក់​ភ្នែក​លោក Hodgson។

 

Danny Ings ជាប់​ជម្រើស​ជាតិ​អង់គ្លេស​លើក​ដំបូង ឯ Sturridge អត់​ជាប់

Alli (ឆ្វេង) និង Ings ជាប់​ជម្រើស​ជាតិ​អង់គ្លេសឈុត​ធំ​​លើក​ដំបូង

 

អង់គ្លេស​កំពុង​ឈរ​លើ​គេ​ក្នុង​ពូល E ដោយ​ឈ្នះ​ទាំង​៨ប្រកួត​កន្លង​មក។ ក្រុម​នេះ​នឹង​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​​អេស្តូនី នា​ថ្ងៃ​ទី​៩ តុលា និង​ទៅ​​ជួប​​​លីទុយអានី ថ្ងៃ​ទី​១២ តុលា។

 

បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​អង់គ្លេស សម្រាប់​២ប្រកួត​នេះ មាន​ដូច​ខាង​ក្រោម៖​

 

អ្នក​ចាំ​ទី៖

Jack Butland (Stoke City), Joe Hart (Manchester City), Tom Heaton (Burnley)

 

ខ្សែ​ការពារ៖

Ryan Bertrand (Southampton), Gary Cahill (Chelsea), Nathaniel Clyne (Liverpool), Kieran Gibbs (Arsenal), Phil Jagielka (Everton), Phil Jones (Manchester United), Chris Smalling (Manchester United), John Stones (Everton)

 

ខ្សែ​បម្រើ៖
Dele Alli (Tottenham Hotspur), Ross Barkley (Everton), Michael Carrick (Manchester United), Adam Lallana (Liverpool), James Milner (Liverpool), Alex Oxlade-Chamberlain (Arsenal), Jonjo Shelvey (Swansea City), Raheem Sterling (Manchester City)

 

ខ្សែ​ប្រយុទ្ធ៖
Danny Ings (Liverpool), Harry Kane (Tottenham Hotspur), Wayne Rooney (Manchester United), Jamie Vardy (Leicester City), Theo Walcott (Arsenal)

 

សរុប​​ទៅ កីឡាករ​ទាំង​២៤​នាក់ មានកីឡាករ​មក​ពី Liverpool ៤នាក់, Manchester United ៤នាក់, ​ Arsenal ៣នាក់, Everton ៣នាក់, Manchester City ២នាក់,  Tottenham Hotspur ២នាក់, Stoke City ម្នាក់ , Burnley ម្នាក់, Southampton ម្នាក់, Chelsea ម្នាក់, Swansea ម្នាក់ និង​ Leicester ម្នាក់៕

 

Danny Ings ជាប់​ជម្រើស​ជាតិ​អង់គ្លេស​លើក​ដំបូង ឯ Sturridge អត់​ជាប់

ចុច​អាន៖ Rooney ​ផ្ញើ​​សារ​ដល់​កីឡាករ​ក្មេងៗ បន្ទាប់​ពី​បំបែក​កំណត់ត្រា

ដោយ៖ សុវត្ថិ

ប្រភព៖ bleacherreport